CamNews

ខ្ទើយជួបជុំគ្នានៅជប៉ុន

 

ភេទទីបីប្រមាណជា ២.៥០០នាក់បានជួបជុំគ្នា និងធ្វើយាត្រាតាមដងផ្លូវក្នុងក្រុង Tokyo
ប្រទេសជប៉ុន ដើម្បីបង្ហាញពីកម្លាំងរបស់ខ្លួន។

ភេទទីបី ធ្វើយាត្រាតាមដងផ្លូវក្នុងក្រុង Tokyo កាលពីខែកុម្ភៈឆ្នាំ ២០១១។

ការដង្ហែរជាក្បួននៅក្រុង Tokyo កាលពីថ្ងៃទី ២៩មេសាកន្លងទៅ មានការចូលរួមពីមនុស្ស
ភេទទីបី(ខ្ទើយប្រុស ខ្ទើយស្រី ពាក់កណ្ដាលខ្ទើយ និងអ្នកប្ដូរភេទ)ប្រមាណជា ២.៥០០
នាក់។ អ្នកគាំទ្ររបស់ពួកគេដូចជា ក្រុមអ្នករកស៊ីផ្លូវភេទអាជីព រួមជាមួយនឹងអ្នកគាំទ្រផ្សេង
ទៀតក៏បានចូលរួមក្នុងការហែរក្បួននេះ។

ដោយមានកាន់បដាច្រើនពណ៌ ពួកគេបានធ្វើដំណើរឆ្លងកាត់មហាវិថីនានានៅក្នុងខណ្ឌ
Shibuya មជ្ឈមណ្ឌលផ្សារទំនើប និងកំសាន្ដ Tokyo ផងដែរ​ នេះបើព័ត៌មានពី AFP  ។

Tokyo Rainbow Pride ដែលជាអង្គការមួយត្រូវបានបង្កើតឡើងកាលពីឆ្នាំទៅដើម្បីគាំទ្រ
ដល់ក្រុមភេទទីបី បានអំពាវនាវអោយភេទទីបីទាំងអស់ចូលរួមក្នុងការដង្ហែរក្បួននេះ។

Sayaka Kato អ្នកនាំពាក្យរបស់ Tokyo Rainbow Pride ថ្លែងអោយដឹងថា ៖ "ការយល់ដឹង
របស់សាធារណជនស្ដីពីមនុស្សភេទទីបីនៅជប៉ុននៅមានកម្រិត"។

Sayaka Kato បានបន្ដថា អង្គការ Tokyo Rainbow Pride សង្ឃឹមថា ពួកគេនឹងអាចធ្វើការ
ជួបជុំ និងដង្ហែរក្បួនមួយដ៏ធំ ដោយមានការចូលរួមពីមនុស្សចំនួន ៥០.០០០នាក់ នៅក្នុង
រយៈពេល ៥ឆ្នាំទៀត ដោយការបញ្ចូលមនុស្សភេទទីបីពីបរទេសមកក្នុងបណ្ដាញរបស់ខ្លួន៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖​ AFP


Tags: gay lesbian Japan