CamNews

ម៉ូដែល 

ស្ទីលស្លៀកពាក់របស់ Areum អតីតសមាជិករបស់ក្រុម T-ara

សមាជិកម្នាក់របស់ក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូង នាង Areum ថ្មីៗនេះ ទើបបានប្រកាសចាក
ចេញពីក្រុម មកធ្វើជាតារាសេរីម្នាក់។ ដើម្បីរំឭកឡើងវិញនូវរូបភាពទាំងឡាយរបស់នាង យើង
សូមលើកយកស្ទីលសម្លៀកបំពាក់ខ្លះៗ ដែលនាងធ្លាប់បានប្រើប្រាស់ ក្នុងរយៈពេលមួយឆ្នាំ នៅ
ជាមួយក្រុម T-ara ។


នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងសង្គមសិល្បៈកូរ៉េខាងត្បូង មានការជជែកគ្នាជាច្រើនស្ដីអំពីតារា
សម្រៀងស្រី នាង Areum (Lee Areum /이아름) ដែលទើបបានចូលជាសមាជិករបស់ក្រុម T-ara
កាលពីខែកក្កដាឆ្នាំទៅ ហើយក្នុងខែកក្កដានេះ នាងក៏ទើបតែអះអាងថា ខ្លួនបែកពីក្រុមចម្រៀង
នេះ។

បើទោះជាមានពាក្យចចាមអារ៉ាមជាច្រើនជុំវិញរឿងរ៉ាវរបស់ Areum ប៉ុន្ដែ អ្នកគាំទ្រទាំងឡាយ
មានការសោកស្ដាយជាខ្លាំង ដោយសារសម្លេងចម្រៀងដ៏ពិរោះរណ្ដំរបស់នាង។ ចំណែករូបរាង
របស់នាង ក៏ស្រស់ស្អាត និងលេចធ្លោជាងគេ រាប់ទាំងការស្លៀកពាក់។

បើទោះជាមានអាយុ ទើប ១៨ឆ្នាំ ប៉ុន្ដែ Areum បានបង្ហាញនូវភាពថ្លៃថ្នូ និងទាន់សម័យតាមរយៈ
ការស្លៀកពាក់ប្រកបដោយភាពសម្បូរបែប ៖ មានពេលខ្លះ គេបានឃើញនាងប្រើឈុត casual
ទន់ភ្លន់ហើយពេលខ្លះ បែរជាស្រស់ស្រាយបែបយុវវ័យ។ ដើម្បីបានដឹងច្បាស់បន្ថែមស្ដីអំពីម៉ូដែល
សម្លៀកបំពាក់ដែល Areum ចូលចិត្ត សូមតាមដានដូចតទៅ។

ម៉ូដែល Urban

ចាប់តាំងពីចូលរួមជាមួយក្រុម T-ara N4 គេឃើញថា សម្លៀកបំពាក់របស់ Areum ភាគច្រើនគឺ
ផ្សាភ្ជាប់ទៅនឹងស្ទីល urban ដែលមានលក្ខណៈប្លែកភ្នែក និងលេចធ្លោជាងគេ។ នាងតែងបង្ហាញ
ខ្លួន ជាមួយនិងខោរឹបរាងមានពណ៌ខ្មៅ និងស្បែកជើងប្រភេទ sneaker ។ ក្រៅពីនេះ អាវរឹបវែង
(T-shirt oversized) និងអាវធំខ្លីក្រៅពណ៌អាវទាហាន ក៏ត្រូវបាននាងប្រើប្រាស់ជាញឹកញាប់។

ជួនកាល Areum បង្ហាញខ្លួនដោយយ៉ាងសាមញ្ញបែបយុវវ័យ ជាមួយនិងអាវយឹតពណ៌.ស ខោរឹប
រាងខ្មៅ មានអក្សរលេចធ្លោ និងស្បែកធំពណ៌ខ្មៅដ៏ទាក់ទាញ។

Areum ស្រស់ស្អាតជាមួយនិងមួក snapback ស្បែកជើង sneaker និងអាវយឹតក្រាសដៃវែង រួម
និងអាវធំក្រៅគ្មានដៃ។  Areum ក៏មិនភ្លេចបង្អួតជើងទាំងគូដ៏ស្រឡូន និងសខ្ចីរបស់ខ្លួន ដោយប្រើ
ប្រាស់ខោខ្លីលើគល់ភ្លៅយ៉ាងសិចស៊ី។

ម៉ូដែល Casual ស្រួលខ្លួន

ជាក់ស្ដែង ធៀបទៅនឹងសិស្សច្បង ដូចជា Hyomin ឬ Qri ជាដើម ដែលធ្លាប់ត្រូវបានគេសរសើរ
ច្រើនអំពីស្ទីលសម្លៀកបំពាក់ ប៉ុន្ដែ Areum ជួនកាលបង្ហាញខ្លួនក្នុងឈុតដ៏សាមញ្ញ និងស្រួលខ្លួន។
គេបានកត់សម្គាល់ឃើញថា មុនពេលបែរមកប្រើស្ទីល urban តារាស្រីរូបនេះ តែងប្រើប្រាស់
សម្លៀកបំពាក់បែបធម្មតាៗ និងមានផាសុខភាព។

ប្រហែលជា Areum ចូលចិត្តពណ៌ទាហានជាខ្លាំង ទើបមានពេលខ្លះ គេឃើញ Areum ពាក់អាវ
ធំវែង ពណ៌ខៀវក្រមៅបែបទាហាន និងអាវប៉ាក់ រួមនិងខោខ្លីដ៏ពេញនិយម។

ដោយគ្រាន់តែប្រើអាវធំ denim បែបខៅប៊ោយ អាវវែងលើជង្គង់ ជាមួយនិងស្បែកជើងក្រាស
ស្រីស្អាត Areum បានធ្វើឱ្យគេចាប់អារម្មណ៍ ដោយសារតែស្ទីល casual នេះ។

ក្រៅពីស្ទីលទាំងឡាយខាងលើ Areum ក៏ត្រូវបានគេដឹងថា មានស្ទីលប្លែកៗ និងម៉ូដែលសម្លៀក
បំពាក់ដ៏ទាក់ទាញជាច្រើន រាប់មិនអស់។ សូមទស្សនាស្ទីលសម្លៀកបំពាក់មួយចំនួនរបស់នាង
ដូចខាងក្រោម ៖

 


ដោយ ៖ តារា
ប្រភព ៖ K14


Tags: style Areum T-ara fashion model korean korea star Urban Casual