ផ្លូវរថភ្លើង ដែលតភ្ជាប់ពីភ្នំពេញ ទៅកាន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងដាក់ឲ្យប្រើប្រាស់នាដើមឆ្នាំក្រោយ។ វានឹងជួយធ្វើឲ្យការជួញដូរទំនិញរវាងប្រទេសកម្ពុជា និងប្រទេសថៃកាន់តែប្រសើរឡើង។
លោក ស៊ុន ច័ន្ទថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើងថា៖ «ផ្លូវរថភ្លើងនេះ ត្រូវបានគេរំពឹងទុកថា នឹងបញ្ចប់ក្នុងឆ្នាំក្រោយ ដែលលឿនជាគម្រោង ត្រូវបញ្ចប់ក្នុងឆ្នាំ ២០២០។»
យោងតាមលោក លី បូរិន អនុរដ្ឋលេខាធិការនៅក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា ខ្សែរថភ្លើងភាគខាងលិចមាន 130 គីឡូម៉ែត្រ ត្រូវការការជួសជុល នឹងសាងសង់ឡើងវិញ។ ក្រសួងមានគម្រោងស្នើរសុំថវិការជាតិចំនួន ២០ លានដុល្លារ តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ខ្សែរថភ្លើងភាគខាងលិច គឺជាខ្សែរថភ្លើងមួយ ក្នុងចំណោមពីរ ដែលមាននៅក្នុងប្រទេសកម្ពុជា។ ខ្សែរថភ្លើងមួយទៀត គឺតភ្ជាប់ពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ត្រូវបានដាក់ដំណើរការសព្វថ្ងៃ។
ផ្លូវរថភ្លើង ភ្នំពេញ ប៉ោយប៉ែត ត្រូវបានគេរំពឹងទុកថា នឹងក្លាយជាគន្លឹះដ៏សំខាន់ក្នុងការជួញដូរទំនិញ និងការបំលាស់ទីរបស់ប្រជាជន រវាងប្រទេសកម្ពុជា និងប្រទេសថៃ ៕
ប្រភព៖ Khmer Times