ព័ត៌មានអន្តរជាតិ ៖ បើយោងតាម សម្តីមន្រ្តី ផ្លូវការប្រចាំតំបន់ ផ្តល់ជា កិច្ចសម្ភាសន៍ ដល់ទំព័រ សារព័ត៌ មានបរទេស cnn អោយដឹងថា កាលពីយប់ ថ្ងៃព្រហស្បត្តិ៍ យប់មិញនេះ អោយដឹងថា នៅឯ ខេត្តជនបទ នាឯ ប្រទេសថៃ ឯណោះវិញ ករណី រថយន្តក្រុង បើករអិល ធ្លាក់ស្ពាន បានបណ្តាល អោយមនុស្ស ២៩ នាក់ ស្លាប់បាត់ បង់ជីវិត ខណៈ ៤ នាក់ ផ្សេងទៀត ត្រូវបាន គេរាយការណ៍ អោយដឹងថា បានទទួលរង របួសធ្ងន់ ។
អនុសេនីយ៍ឯក លោក Chatchawan Suwanput តំណាងអោយស្នងការ ប៉ូលីស មកពីខេត្ត លុម សាក់ បានគូសបញ្ជាក់ អោយដឹងថា បើយោងតាម ការតាមដាន ស៊ើបអង្កេត ជាជំហាន ដំបូង ប៉ាន់ប្រមាណ អោយដឹងថា អ្នកបើកបរ ទំនងជា មិនស្គាល់នូវ ភូមិសាស្រ្ត នៃតំបន់នោះ ឬក៏ បើកបរ ហួសល្បឿនកំនត់
ប្រភពដដែល បានបន្តអោយដឹងថា គេឃើញមាន ស្នាមរអិល ដ៏វែងមួយ នៃចំនុចផ្លូវកោង នៃស្ពាន Huay Tong Bridge ។ គួរបញ្ជាក់ផងដែរថា ករណី គ្រោះថ្នាក់ សម្លាប់មនុស្ស ដ៏អណោចអធម មួយនេះ បាន កើតឡើង កាលពី រាត្រី ថ្ងៃ ព្រហស្បត្តិ៍ យប់មិញនេះ វេលាម៉ោង ប្រមាណជាង ១១ និង ៣០ នាទីយប់ ស្របពេលដែល រថយន្តក្រុងមួយនេះ ធ្វើដំណើររបស់ខ្លួន ចេញពីខេត្ត Khon Kaen ទៅខេត្ត ឈៀងរៃ ប្រទេសថៃ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNN