សារព័ត៌មានចិនបានឱ្យដឹងថា ក្រុមអ្នកអវកាសនៃប្រទេសនេះ កំពុងត្រៀមដាំបន្លែស្រស់នៅ
លើភពព្រះអង្គារ និងព្រះច័ន្ទ បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ដ្របានទទួលជោគជ័យក្នុងការសាក
ល្បងលើកដំបូងនៅបន្ទប់ពិសោធ ក្នុងក្រុងប៉េកាំង។
ប្រភពព័ត៌មានពីទំព័រ Xinhua កាលពីថ្ងៃទី ៣ធ្នូ បានចេញផ្សាយថា បន្លែ ៤ប្រភេទត្រូវបានដាំ
នៅក្នុងប្រព័ន្ធជំនួយផ្នែកបរិស្ថានរស់នៅ ដែលមានបន្ទប់មួយ ទំហំ ៣០០ម៉ែត្រគីប នឹងអនុញ្ញាត
ឱ្យក្រុមអ្នកអវកាស ពង្រីកទីតាំង ទឹក ព្រមទាំងអាហារដោយឡែក របស់ពួកគេក្នុងបេសកកម្ម
អវកាស។
ទំព័រខាងលើនេះ បានបន្ដថា ក្រុមអ្នកវិទ្យាសាស្ដ្រសង្ឃឹមថា ប្រព័ន្ធមួយដែលផ្អែកទៅលើប្រភេទ
រុក្ខជាតិ និងសារ៉ាយ នឹងត្រូវបានប្រើប្រាស់នៅក្នុងមូលដ្ឋានក្រៅផែនដី ដូចជាព្រះច័ន្ទ និងភព
ព្រះអង្គារជាដើម។
នៅពេលអនាគត ក្រុមអ្នកអវកាស ចិន អាចមានបន្លែបៃតង និងអ៊ុកស៊ីហ្សែន នៅពេលដាំដំណាំ
ទាំងនេះនៅក្នុងមូលដ្ឋានក្រៅផែនដី។
គួររំលឹកថា មុននេះ ប្រទេសចិន គ្រោងនឹងបញ្ជូនយានអវកាសស៊ើបការណ៍ទៅកាន់ឋានព្រះ
ច័ន្ទ នៅឆ្នាំក្រោយ។ នេះគឺជាផ្នែកមួយនៃគម្រោងស្រាវជ្រាវអវកាស ប្រកបដោយមហិច្ឆតារបស់
ប្រទេសនេះ ក្នុងនោះ ក៏មានគម្រោងបញ្ជូនមនុស្សឡើងឋានព្រះច័ន្ទផងដែរ៕
ដោយ ៖ សីហា
ប្រភព ៖ AFP