CamNews

តន្រ្តី 

យុវវ័យប្រុសស្រី​ពីរនាក់ច្រៀងបទ​"រាត្រីជួបភ័ក្រ"​ យ៉ាងពីរោះរំឭក​ពីស្នាព្រះ​ហស្ថសម្តេចតា(Video inside)

ភ្នំពេញ៖ យុវវ័យប្រុសស្រីពីរនាក់ ជាកូនខ្មែរបានបង្ហាញទឹកចិត្តនឹករឭក និងនៅតែគោរព ស្រឡាញ់
សម្តេចតា ព្រះបាទនរោត្តមសីហនុ ដោយពួកគេទាំងពីរនាក់ បានពួតដៃគ្នាប្រគំភ្លេង និងច្រៀងបទ
ចម្រៀងមួយបទ មានចំណងជើងថា "រាត្រីជួបភ័ក្រ" ដែលជាព្រះរាជនិពន្ធ របស់សម្តេចតាផ្ទាល់
បង្ហាញទៅដល់មហាជនបានទស្សនា នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ។

ចំពោះការច្រៀងរបស់កូនខ្មែរទាំងពីរនាក់នេះ គឺចង់សបញ្ជាក់ឲ្យឃើញថា ពួកគេទាំងពីរនាក់ គឺមាន
ចិត្តគោរពនិងស្រឡាញ់ ចំពោះវីរភាពដ៏ថ្លៃថ្លារបស់សម្តេចតា ដែលមិនអាចកាត់ថ្លៃបាន ដែលទ្រង់
បានបន្សល់នូវ ស្នាព្រះហស្ថជាច្រើន ទុកឲ្យកូនខ្មែរជំនាន់ក្រោយ ។ ក្នុងនោះក៏មានស្នាព្រះហស្ថក្នុង
ការ និពន្ធបទចម្រៀង ទុកឲ្យកូនខ្មែរជំនាន់ក្រោយ បានស្តាប់ផងដែរ ។

សម្រាប់ កញ្ញា ភា និងលោក គឹមសៀ ដែលបានច្រៀងបទចម្រៀង "រាត្រីជួបភ័ក្រ" នេះ ត្រូវបានអ្នក
ប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក៏ដូចជាមិត្តភក្តិ នៅក្នុងហ្វេសប៊ុកទាំងអស់ បាន
កោតសរសើរចំពោះអ្នកទាំងពីរយ៉ាងខ្លាំង ។ ព្រោះនេះ គឺជាទង្វើមួយ ដែលបង្ហាញឲ្យមហាជនបាន
ឃើញថាកូនខ្មែរយើង គឺពិតជាគោរពស្រឡាញ់ និងគាំទ្រនូវស្នាព្រះហស្ថ របស់សម្តេចតា នៃយើង
ទាំងអស់គ្នា ។

ការធ្វើបែបនេះ គឺជាគំរូមួយដ៏ល្អ សម្រាប់យុវជនដទៃផ្សេងទៀត ដែលចំណាយពេល ក្នុងការបង្ហោះ
វីដេអូឃ្លីប ឥតប្រយោជន៍ ហើយអាចប៉ះពាល់ទៅដល់ សង្គមថែមទៀងផង ។ បើយើងសង្កេតមើល
តាមរយៈការ Comment របស់មហាជន និងមិត្តភក្តិនៅក្នុងហ្វេសប៊ុក របស់កញ្ញា ភា និងលោក គឹម
សៀ ចំពោះការ Comment នីមួយៗគឺបង្ហាញពីការគាំទ្រ និងកោតសរសើរពេញៗមាត់គ្រប់ៗ ។

មិនតែប៉ុណ្ណោះវីដេអូឃ្លីប របស់អ្នកទាំងពីរត្រូវបាន អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដ៏ពេញ
និយមមួយនេះ បាន Shear តៗឲ្យគ្នា និងបានចុច Like បង្ហាញពីការគាំទ្រ ជាច្រើន រយនាក់ផងដែរ ។

សូមទស្សនាវីដេអូឃ្លីបរបស់កញ្ញា ភា និងលោក គឹមសៀ ខាងក្រោមនេះទាំងអស់គ្នា៖

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: two youth sing a song entertainment pel reatrey