CamNews

តារា 

ចន ច័ន្ទលក្ខិណា យុត្ថារាឆានី ប្ដីប្រពន្ធផ្អែមល្ហែម មិនខ្វល់ពីចចាមអារ៉ាម

រឿងរ៉ាវរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ជាមួយស្វាមី លោក យុត្ថារ៉ា ឆានី ដែលគេល្បីតៗគ្នាថា
ស្នេហាអ្នកទាំង ២ កំពុងតែប្រះស្រាំយ៉ាងដំណំនោះ វាបានល្បីមកជាច្រើនឆ្នាំមកហើយដែល
មានការនិយាយតៗគ្នាមួយលើកជា ពីរលើកថាស្នេហាអ្នកទាំង ២ កំពុងតែផុយស្រួយ។

តែយ៉ាងណាចំពោះបញ្ហានេះ បើតាមគេហទំព័រសារព័ត៌មាន Postkhmer ដែលបានចុះទៅសួរ
នាំផ្ទាល់ដល់លោក យុត្ថារា ឆានី ក៏ដូចជាភរិយា និងម្ដាយក្មេក ពិតជាបានសម្ដែងការហួសចិត្ត
ជាខ្លាំងពាក់ព័ន្ធ នឹងបញ្ហាពាក្យចចាមអារាម ដែលមានពីមុនមក ដោយបានអះអាងថាវាមិនមែន
ជាការពិតនោះទេ។ សម្ព័ន្ធភាពស្នេហារបស់តារាសម្ដែងរៀមច្បងទាំង ២ បានពេញលេញមក
ដោយសំបុត្រអាពាហ៍ពិពាហ៍ រៀបការពេញច្បាប់មកជាង ១០ ឆ្នាំមកហើយ មិនដែលលេចឮថា
មានភាពប្រះឆានោះទេ ទើបតែជាងមួយឆ្នាំកន្លងមកនេះ ដែលអ្នកទាំង ២ បានបាត់មុខពីកញ្ចក់
ទូរទស្សន៍យូរបន្តិចនោះ ស្រាប់តែមានពាក្យនិយាយតៗគ្នាថា ស្នេហារបស់គេកំពុងតែបែកបាក់
ហើយត្រូវបានបណ្ដាញសារព័ត៌មាន ផ្សេងៗយកពាក្យទាំងនោះជាមូលដ្ឋានក្នុងការចុះព័ត៌មាន
ទៀតផង។

ជុំវិញបញ្ហាដែលគ្រប់គ្នានិយាយតៗគ្នាថាស្នេហាអ្នកទាំង ២ កំពុងតែប្រះឆាដោយសារជនទី ៣
ចួលមកជ្រៀតជ្រែកនេះ អ្នកទាំង ២ មិនទទួលស្គាល់នោះឡើយ ហើយកាលពីប៉ុន្មានខែមុននេះ
គេក៏សង្កេតឃើញតារារៀមច្បងទាំង ២ រូបបានបណ្ដើរគ្នាទៅចួលរួមពិធីមង្គលការលោក ស៊ុក
សុភា យ៉ាងល្អួកល្អើនផងដែរ។

អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់ថា "មិន​ថា ពេល​នេះ ឬ​ពេល​មុន​ទេ ប្តី​ប្រពន្ធ​ខ្ញុំ​មិន​ដែល
​មាន​រឿង​រ៉ាវ​ប្រេះ​ឆា​នឹង​គ្នា​ទេ ខ្ញុំ​គិត​ថា ពួក​គាត់​មាន​ការ​ភាន់​ច្រឡំ​ ព្រោះ​ខ្ញុំ​ក៏​មិន​ជា​ដឹង​ថា ពួក​
គាត់​បាន​រឿង​ទាំង​នោះ​មក​ពី​ណា​ដែរ ​ហើយគ្រួសារ​ខ្ញុំ​នៅ​តែ​រស់​នៅ​ជុំ​គ្នា​
"។ ជុំវិញបញ្ហានេះ
ពាក្យចចាមអារាម ដែលធ្វើអោយមានព័ត៌មានបែបនេះកើតឡើងគឺព្រោះ មានគេនិយាយតៗ
គ្នាថាស្នេហាអ្នកទាំង ២ កំពុងឋិតនៅក្នុងតំបន់គ្រោះថ្នាក់ព្រោះមានអ្នកធំក្នុងជួរយោធាកំពុង
តែសម្លឹងអ្នកនាង ចន ច័ន្ទលក្ខិណា មិនដាក់ភ្នែក ហើយនៅអ្នកនាង ចន ច័ន្ទលក្ខិណាក៏បាន
មានប្រតិកម្មចំពោះបញ្ហានេះផងដែរដោយនានបានបកស្រាយថា "និយាយ​រួម​ខ្ញុំ​មិន​ដែល​
ស្គាល់ ឬ​ទាក់ទង​មន្ត្រី​យោធា​ណា​ទាំង​អស់ ពួក​ខ្ញុំ​នៅ​តែ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ស្រឡាញ់​គ្នា
"។

អ្នកស្រី វ៉ាន់ ដានី ជាម្ដាយបង្កើតរបស់អ្នកនាង ចន ច័ន្ទលក្ខិណា

ជុំវិញបញ្ហានេះសូម្បីតែអ្នកស្រី វ៉ាន់ ដានី ជាម្ដាយបង្កើតរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ក៏មាន
មតិបដិសេធផងដែរ ដោយបានអះអាងថាកូនៗទាំង ២ រូបរបស់គាត់មិនមានបញ្ហាប្រះឆាបែក
បាក់ដូចជាពាក្យគេនិយាយនោះទេ៕

ដោយ៖ ម៉ូកា
ប្រែសម្រួលអត្ថបទពី៖ Postkhmer 


Tags: national new entertainment