CamNews

ប្លែកៗ 

គូស្នេហាខ្ទើយទី ១ ដែលបានរៀបការនៅចិន

កាលពីដើមខែមកនេះ Liu Wangqiang និង Lu Zhong បានក្លាយជាខ្ទើយបុរសគូទី ១ របស់ចិន
ដែលបានរៀបការ ហើយពិធីរៀបការរបស់គេត្រូវបានធ្វើឡើងនៅ Fuzhou ដែលមានមិត្តមួយ
ចំនួនបានចូលរួមហើយក៏បានទទួលពរពីមនុស្សច្រើនពាន់នាក់ផងដែរ។

រឿងរ៉ាវរបស់ពួកគេត្រូវបានល្បីពេញ Wiebo និង Sina របស់ចិនហើយសូម្បីតែមន្ត្រីតំបន់ Fuzhou
ក៏ប្រកែកប្រឆាំងនឹងការរៀបការនេះផងដែរ។ វាជាការពិតណាស់ដែលការរៀបការភេទដូចគ្នាគឺ
វាជារឿងខុសច្បាប់នៅចិន តែបើគេធ្វើបែបនេះក៏មិនដឹងជាមាននរណាហាមឃាត់គេទាំង ២ បាន
នោះទេ។

ការរៀបការភេទដូចគ្នានៅប្រទេសចិនត្រូវបានគេចាត់ទុកជាវប្បធម៍មនុស្សព្រៃ ហើយជាភាព
អសីលធម៌ជាខ្លាំង។ តែយ៉ាងណាពួកគេទាំង ២ នៅតែធ្វើពិធីរៀបការនៅតាមដងផ្លូវជាមួយមនុស្ស
រាប់រយនាក់អមសងខាង ហើយថែមទាំង ថើបបើតមាត់គ្នាយ៉ាងរំភើយទៀតផង។

ចំពោះបញ្ហានេះមិនមែនត្រឹមតែប្រទេសចិនទេដែលប្រកាន់ សូម្បីតែនៅជប៉ុនក៏គេចាត់ទុកថាការ
រៀបការភេទដូចគ្នាគឺជាអំពើមិនត្រូវនឹងសង្គមដែរ៕

 

ដោយ៖ ម៉ូកា
ប្រភពពី៖ rocketnews24 

 


Tags: gay married china sex