CamNews

កីឡាអន្តរជាតិ 

ឆែក-ពរទុយហ្គាល់ ៖ វីរបុរស Ronaldo

ក្រុមដែលលេងវាយសំរុកបានល្អជាង គួរឲ្យចង់ទស្សនាជាង គឺជាក្រុមដែលពិតជាសក្តិ-
សម
ទទួលបានជ័យជំនះ។

ពរទុយហ្គាល់ គឺជាក្រុមដែលត្រូវបានគេវាយតំលៃខ្ពស់ជាងក្នុងការប្រកួតជាមួយឆែក។ ពួកគេកំពុង
មានទំរង់លេងបាល់បានយ៉ាងល្អ ទន្ទឹមពេលដែល Ronaldo ក៏កំពុងតែរកគ្រាប់ពាល់ស៊ុតបំប៉ោងសំ-
ណាញ់បានយ៉ាងអស្ចារ្យផងដែរ។ ព្រោះតែដូច្នេះហើយទើបពេលប្រកួត ពរទុយហ្គាល់លេងប្រកប
ដោយភាពជឿជាក់ និងក្លាហានយ៉ាងខ្លាំង។ ក្នុងពេលនោះក្រុមជំរើសជាតិឆែកមានកំលាំងអន់ជាង
ហើយក៏គ្មានការចូលរួមពី Rosicky ផងនោះ ឆែកបានត្រឹមតែលេងទប់ និងវាយបកដោយកំលាំង
ខ្សោយបំផុត។

វីរបុរស Ronaldo

ជាក់ស្តែងឱកាសជាបន្តបន្ទាប់របស់ពរទុយហ្គាល់ក្នុងការរកគ្រាប់បាល់ មិនមានប្រសិទ្ធិភាពឡើយ។
តែពិតជាសំណាងល្អណាស់ ដោយនៅសល់ប្រហែល10 នាទីទៀតបញ្ចប់ការប្រកួត Ronaldo បាន
រកគ្រាប់នាំមុខបាន ដោយការតែតបាល់បញ្ចូលទីបានសំរេច ហើយនេះក៏ជាលទ្ធផលនៃការប្រកួត
តែម្តង។ យកឈ្នះឆែក ពរទុយហ្គាល់មានសិទ្ធិចូលប្រកួតនៅវគ្គជំរុះបន្តទៀត៕

Video Highlight Goal CH Czech vs Portugal

លទ្ធផល៖ ឆែក-ពរទុយហ្គាល់ (0-1)
រកបានគ្រាប់បាល់
៖ Ronaldo 79'
កីឡាករចូលប្រកួត

ឆែក:
Cech, Selassie, Sivok, Kadlec, Limbersky,  Hubschman, Plasil, Jiracek, Darida, Pilar,
Baros.
ពរទុយហ្គាល់:
Patricio, Pereira, Pepe, Alves, Coentrao, Meireles, Veloso, Moutinho, Nani,
Postiga, Ronaldo.

ដោយ៖ សិលា
ប្រភព៖ 24h



Tags: Czech Republic Portugal euro 2012 sports