ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធវ័យក្មេង កើតថ្មីរបស់ក្លឹប Man United បានសម្រេចគោលបំណង របស់ក្លឹប ផ្ដួលក្រុមម្ចាស់ផ្ទះ Southampton យ៉ាងស្អាតជាមួយ ដៃគូរមិត្ដរួមក្រុមបន្ទាប់ ក្រោមលទ្ធផលពិន្ទុ ៣-២។
ខ្សែប្រយុទ្ធវ័យក្មេង ឈ្មោះថា Anthony Martial ដែលក្លឹប Man United ទើបតែផ្ទេរចូលកាលពីថ្ងៃចុងក្រោយ នៃទីផ្សារផ្ទេរកីឡាករ បានស្វែងរកពិន្ទុ ជួនក្រុម ពីរគ្រាប់ជាប់គ្នា នៅនាទីទី ៣៤, ៥០ និង មួយគ្រាប់ទៀត ដោយកីឡាករ Juan Mata នៅនាទីទី ៦៨។ ចំណែកក្រុមម្ចាស់ផ្ទះក៏បង្ហាញសមត្ថភាពមិនអន់ផងដែរ ដោយកីឡាករ Graziano Pelle ស្វែករកពិន្ទុ បានតាំងតែពីនាទីទី ១៣ បើកការប្រកួត បំបាក់ទឹកចិត្ដ ក្រុមភ្ញៀវ ប៉ុន្ដែគួរឲ្យស្ដាយ ទន្ទឹមនឹងការរកបានមួយគ្រាប់ដំបូងនោះ កីឡាករ អាចរកបានតែមួយគ្រាប់ទៀត តែប៉ុណ្ណោះ នៅនាទីទី ៨៦ ខណៈដែល Man United បាន បីគ្រាប់ទៅហើយ។
ជោគជ័យមួយការប្រកួតនេះ ពិតជាឱកាស ល្អបំផុត របស់ក្លឹប Man United ដែលអាចតំឡើងខ្លួនមកគៀក Man City ដែល ទើបតែភ្លក្សរសជាតិចាញ់ ដោយក្លឹប West Ham កាលពីថ្ងៃសៅរ៍ ។ Man City កំពុងតែគ្រប់គ្រង តំណែងជាម្ចាស់តារាង បណ្ដោះអាសន្នជាមួយ ពិន្ទុ ១៥ និង Man Uited មានពិន្ទុ ១៣ ដូច្នេះ ហានិភ័យ អាចកើតមានឡើង ប្រសិនជាក្លឹប នឹងចាញ់មួយការប្រកួត ទៀត ហើយ Man United ឈ្នះមួយការប្រកួតបន្ថែម។
គូសបញ្ជាក់ផងដែរថា Chelsea ម្ចាស់ពានរង្វាន់ ប្រចាំរដូវកាលមុន នៅមិនទាន់ងើបផុត ពីក្រុមក្លឹប បាតតារាង នៅឡើយទេ ដោយឡែក ក្លឹបទើបតែបំបាក់ មិត្ដសម្លាញ់ចាស់ គឺ ក្លឹប Arsenal កាលពីថ្ងៃសៅរ៍ ដោយពិន្ទុ ២-០ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ bbc