ភ្នំពេញៈ ថ្មីៗនេះស្រាប់តែលេចឮព័ត៌មានថា តារាសម្តែងនិងជាពិធីការិនី ចាស់វស្សា អ្នកនាង
ចន ច័ន្ទលក្ខណា បានផ្ទុះជម្លោះមួយប្រាវធំ ជាមួយតារាក្មេងស្រករ ក្រោយដោយសារតែរឿង
មុខរបររកស៊ីនៅស្ថានីយទូរទស្សន៍ បាយ័ន តែត្រូវបានតារាស្រីរូបនេះ បដិសេធថាមិនបាន មាន
បញ្ហាអីជាមួយ តារាណាមួយនោះទេ។
ប្រភពពីមិត្តរួមអាជីពរបស់ ពិធីការិនីដែលកំពុងតែមាន ភាពលេចធ្លោ ក្នុងកម្មវិធី “ សមាគមជុំមិត្ត ”
អ្នកនាង ចន ច័ន្ទលក្ខណា កាលពីពេលកន្លងមក បានផ្ទុះជម្លោះមាត់ និងមាត់ ជាមួយតារាស្រីវ័យ
ក្មេងម្នាក់ ដោយមិនសំចៃមាត់ នៅស្ថានីយទូរទស្សន៍បាយ័នផ្អើល អស់អ្នកសិល្បៈ រួមអាជីពនៅ
ក្នុងនោះ។
ចំពោះព័ត៌មានដែល លេចឮតពីមួយទៅមួយថា តារាបង្ហាញម៉ូដប្រចាំក្រុម Cambodia Super Model
អ្នកនាង ចន ច័ន្ទលក្ខណា ថាបានបង្កជម្លោះជាមួយតារាស្រីរួមអាជីពនោះ ត្រូវបាននាងប្រាប់ Looking
TODAY ឲ្យដឹងថា ចំពោះព័ត៌មានដែលលេចឮថា អ្នកនាងមានបញ្ហាបង្ក ជម្លោះជាមួយតារាស្រីវ័យ
ក្មេង នោះមិនមែនជាការពិតទេ។
ម្ចាស់ហាងកែសម្ផស្ស “ ចន ច័ន្ទសាឡន ” រូបនេះបានប្រាប់ ឲ្យដឹងទៀតថា “ រឿងដែលគេ និយាយ
ថាខ្ញុំមានជម្លោះជាមួយ តារាស្រករក្រោយនោះ មិនមែនជាការពិតទេ គេយល់ច្រឡំ ហើយព្រោះកន្លង
មកកូនជាង នៅក្នុងហាងរបស់ខ្ញុំធ្លាប់មាន បញ្ហាឈ្លោះប្រកែកគ្នាតិចតួច តែរឿងនេះបានស្ងប់ទៅវិញ
ហើយចំពោះព័ត៌មានគេនិយាយថា ខ្ញុំមានជម្លោះបែកផ្សេងនោះ ខ្ញុំ គិតថាប្រហែលជាគេយល់ច្រឡំ រឿងកូនជាងខ្ញុំនោះថាជាខ្ញុំហើយមើលទៅ”។
អ្នកនាង ចន ច័ន្ទលក្ខណា បានប្រាប់ឲ្យដឹងទៀតថា កន្លងមកនាងចូលចិត្ត រាប់អានមិត្តភក្តិ មិនដែល
ចូលចិត្តបង្កជម្លោះ ជាមួយអ្នកណាម្នាក់ទេ ម្យ៉ាងបច្ចុប្បន្នហាងរបស់នាងដំណើរការ ទៅយ៉ាងរលូនគ្មាន
បញ្ហាអី ត្រូវទៅប្រលងប្រណាំង ជាមួយអ្នកណានោះទេ ហើយក៏គ្មានហេតុ ផលអី ត្រូវទៅឈ្លោះជា
មួយក្មេង ដោយសារតែរឿងនេះ ព្រោះថាភ្ញៀវគេចង់ចូលហាង ណាគឺ ជារឿងរបស់គេមិនមែនថាយើង
ឈ្លោះគ្នាទៅគេរត់ មកចូលហាងយើងឯណា អ្វីដែលសំខាន់ គឺស្នាដៃថាធ្វើបានស្អាត និងពេញចិត្តភ្ញៀវ
ដែល ឬក៏អត់បើធ្វើស្អាតពេញចិត្តគាត់ និងមកប្រចាំនៅហាងរបស់យើងហើយ មិនចាំបាច់បោះទុនទៅ
ឈ្លោះគ្នាអីនោះទេ ជារឿងអត់ប្រយោជន៍៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល