CamNews

គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មួយទាំង ព្រលឹមតាម បណ្ដោយផ្លូវ ២៧១

កាលពីម៉ោងប្រមាណ ៧ និង ៣០ នាទីព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១២ នេះមាន ករណីគ្រោះ
ថ្នាក់ចរាចរណ៍មួយករណីបានកើតឡើង តាមបណ្ដោយផ្លូវលេខ ២៧១ ចំណុចទល់មុខដេប៉ូលក់
ម៉ូតូរបស់ក្រុមហ៊ុន OMC ក្បែរសាលាបឋមសិក្សា ភូមិ ៦។

ជាការប៉ះទង្គិចគ្នារវាងម៉ូតូ និងរថយន្តដែល ក្នុងនោះហេតុការណ៍នេះទំនងជារថយន្តបើកវ៉ាម៉ូតូ
ទើបបណ្ដាលអោយមានគ្រោះថ្នាក់បែបនេះកើតឡើង។ រថយន្តដែលចូលរួមក្នុងហេតុការណ៍
គ្រោះថ្នាក់នេះជារថយន្តដឹកកំប៉ុងហ្គាស ធុនមធ្យមពាក់ស្លាកលេខ ភ្នំពេញ 3B-5644 ចំណែក
ម៉ូតូវិញគឺម៉ូតូ Super Cub Mini ពាក់ស្លាកលេខ ភ្នំពេញ 1AM-7343 ជនរងគ្រោះក្នុងហេតុការណ៍
គ្រោះថ្នាក់នេះ ជានារីបើកបរម៉ូតូ បានរងគ្រោះថ្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានអោយដឹងថា សាកសពនារីរងគ្រោះត្រូវបានខាងក្រុម
គ្រួសារយកចេញទៅហើយ ខាងប៉ូលីសក៏មិនបានសួរនាំអត្ថសញ្ញាណច្បាស់លាស់ផងដែរ គេ
ត្រឹមដឹងថា នារីរងគ្រោះមានអាយុប្រមាណជាង ២០ ឆ្នាំហើយជានិស្សិតសាកលវិទ្យាល័យ បៀល
ប្រាយ បើតាមសមត្ថកិច្ចដដែលនេះបានប្រាប់ផងដែរថា ហេតុការណ៍នេះ ទំនងជារថយន្តវ៉ាម៉ូតូ
ទើបបណ្ដាលអោយមានគ្រោះថ្នាក់បែបនេះ តែមូលហេតុពិតយ៉ាងណា យើងមិនទាន់អាចបញ្ជាក់
ច្បាស់នោះទេព្រោះហេតុការណ៍កើតឡើង នាពេលព្រលឹមពេក មិនមាននរណាចាប់អារម្មណ៍។

ចំពោះរថយន្តនិងម៉ូតូដែលបង្ករហេតុ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក។

ដោយ៖ ផានិត
រូបភាព៖ ហោស៊ីង 


Tags: accident fatality cambodia