បុរសជនជាតិអាមរិកម្នាក់ កាលពីថ្ងៃទី ២៤តុលា ត្រូវបានចាប់ខ្លួន ព្រោះបានធ្វើឱ្យស្ទះចរាចរណ៍
នៅពេលជននេះ តុបតែងខ្លួនជាដើមឈើ ហើយដើរពាសពេញផ្លូវក្នុងក្រុង។
Asher Woodworth មកពីរដ្ឋ Maine អាមេរិក បានតុបតែងខ្លួនដោយបែកឈើ និងដើរយ៉ាងយឺតៗ
នៅលើដងផ្លូវក្នុងក្រុង នេះបើតាមទំព័រ BBC។ នគរបាលបានអមដំណើរជននេះ មុនពេលជននេះ
ត្រូវបានចាប់ខ្លួន។
ប៉ុន្តែ ក្រោយមក សមត្ថកិច្ចក៏បានដោះលែង Asher Woodworth។ បច្ចុប្បន្ន បុរសនេះ ត្រូវបាន
មនុស្សជាច្រើនដាក់រហ័សនាមថា “បុរសឈើ”។ Woodworth ឱ្យដឹងថា គាត់ចង់ឆ្លងកាត់ផ្លូវបំបែក
ឱ្យបាន៥ ប៉ុន្តែ មកដល់ផ្លូវបំបែកទី៣ ក៏ត្រូវនគរបាលចាប់ខ្លួន។
តាមពិត Woodworth គឺជាអ្នកសំដែងម្នាក់នៅក្រុង Portland។ Woodworth ឱ្យដឹងថា គាត់ចង់បង្ក
ការភ្ញាក់ផ្អើលដល់មនុស្សទាំងឡាយជាមួយនឹងសម្លៀកបំពាក់ចម្លែកដែលធ្វើអំពីមែកឈើ ទន្ទឹម
នឹងនេះ គាត់ចង់ “ធ្វើឱ្យអ្នករាល់គ្នាពិចារណាឡើងវិញអំពីក្ដីសង្ឃឹមនានា”។
Woodworth និងមិត្តភ័ក្ដិ ត្រូវចំណាយពេលច្រើនម៉ោង ទើបតុបតែងមែកឈើទាំងនេះ ឱ្យក្លាយទៅ
ជាសម្លៀកបំពាក់។
Asher Woodworth ឱ្យដឹងថា គាត់ត្រូវបានឃាត់ខ្លួនប្រហែល ៦ម៉ោង។ Asher Woodworth បាន
ហៅនេះថា ជាបទពិសោធ “ខ្លាំងក្លា”។ វីដេអូដែលបង្ហាញអំពីសកម្មភាពរបស់ Asher Woodworth
ត្រូវបានចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម រួមនឹងការបញ្ចេញមតិជាច្រើនប្រកបដោយ
ភាពកំប្លែង។
ប្រែសម្រួល ៖ តារា
ប្រភព ៖ huffingtonpost