នៅឯសាធារណរដ្ឋCzech ទើបត្រូវបានចោរលួចដែកស្ពានដែលឆ្លងកាត់ផ្លូវដែកអស់ចំនួន
១០តោន ដែលស្ពាននេះត្រូវបានសាងសង់តាំងពីឆ្នាំ១៩០១មកម៉្លេះ។
សកម្មភាពដ៏កម្រនេះ បានកើតឡើងនៅទីក្រុងSokolovភាគខាងត្បូងសាធារណរដ្ឋCzech។ ពួក
ដែលមានគំនិតអាក្រក់បានក្លែងបន្លំឯកសារស្តីពីការជួសជុលស្ពាន ហើយបានប្រើដងស្ទួចរុះរើយក
ដែកស្ពាន។ក្រៅពីនេះ ពួកចោរថែមទាំងបានលួចផ្លូវដែករថភ្លើងប្រវែង២០០ម៉ែត្រ និងសំភារៈរបស់
ជាងសំណង់ទាំងអស់ផងដែរ។
ក្នុងដំណើរការ"ការដ្ឋានជួសជុល" នេះក៏មានការចូលរួមតាមដានរបស់ប៉ូលីសផងដែរ។ ក្នុងករណី
នេះក្រុមចោរអាចរកបានប្រាក់ប្រហែល៦.០០០ដុល្លារ។
តាមការសន្និដ្ឋានរបស់អ្នកជំនាញ ការខូចខាតនេះគឺអាចប្រហែលដល់ទៅរាប់រយពាន់ដុល្លារឯណោះ។
នេះមិនមែនជាលើកដំបូងនៅសាធារណរដ្ឋCzechដែលមានរឿងចោរលួចដែកស្ពាននោះទេ។ កាលពី
ឆ្នាំ២០០៨ ក៏មានពីរករណីប្រហាក់ប្រហែលនេះកើតឡើងផងដែរ៕