CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញ សាកសព ខ្មោច ៩នាក់ហើយ ជាជនរងគ្រោះស្លាប់ ក្រោយបាក់ស្ពាន តភ្ជាប់ពីទីក្រុង ទៅកន្លែងកំសាន្ត

ព័ត៌មានអន្តរជាតិ ៖ សាកសពជនរងគ្រោះស្លាប់ ៩នាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅពេលដែល មានការបាក់រលំស្ពានដែលតភ្ជាប់ពីទីក្រុង Mumbai ទៅកាន់រមណីយដ្ឋានកំសាន្ត រដ្ឋ Goa ប្រទេស ឥណ្ឌានោះ ត្រូវបានរកឃើញហើយ ប៉ុន្មានម៉ោងមុននេះបន្តិច ។ 


តិចបំផុត មនុស្ស ៣៨នាក់ ប្រឈមនឹងការស្លាប់បាត់បង់ជីវិត បន្ទាប់ពីរថយន្តក្រុង ២គ្រឿង រថយន្ត SUV មួយគ្រឿងផ្សេងទៀត បោកធ្លាក់ចូលទៅក្នុងទឹកទន្លេ Savitri រដ្ឋ Maharashtra នៅពេលដែល ស្ពានបាក់រលំ ។ ក្រុមការងារជួយសង្គ្រោះច្រើនជាង ១៥០នាក់ក្នុងនោះមានទាំងក្រុមការងារមុជទឹក ផងនោះ កំពុងតែចេញប្រតិបត្តិការតាមស្វែងរកជនរងគ្រោះ ។ 



មន្រ្តីផ្លូវការប្រទេសឥណ្ឌា លើកឡើងឲ្យដឹងថា ករណីបាក់រលំស្ពាន ហាយវេ ខាងលើ គឺបានកើត ឡើងនាយប់ថ្ងៃអង្គារ ដែលការបាក់រលំនេះផ្ទាល់ ទំនងមកពី ជំនន់ទឹកភ្លៀង ដែលបានវាយបោក បក់ខ្លាំងទៅលើស្ពានចាស់ដែលមានអាយុកាលតាំងពីឆ្នាំ ១៩៤០ ។ មន្រ្តីជាន់ខ្ពស់ក្នុងស្រុក Satish Bagal គូសបញ្ជាក់ដល់សារព័ត៌មាន Press Trust of India អោយដឹងថា សាកសពជនរងគ្រោះ ៩ នាក់ ក្នុងនោះ ស្រ្តី៣នាក់ បុរស ៦នាក់ ត្រូវបានរកឃើញហើយ នាពេលបច្ចុប្បន្នភាព។ ខណៈភាគ ច្រើននៃជនរងគ្រោះត្រូវបានរកឃើញ រយៈចម្ងាយ ១០០គ.ម ពីទីតាំងកើតហេតុ ៕


- អាន ៖ ក្រុមសង្គ្រោះ ទើបរកឃើញសាកសព ៣នាក់ ខណៈ ២០នាក់ទៀតបន្តបាត់ខ្លួនក្នុងទន្លេ ក្រោយបាក់ស្ពាននៅឥណ្ឌា

- អាន ៖ "ស្លាប់ឬរស់?" បាក់ស្ពាន ភ្ជាប់ទីក្រុង ទៅកាន់ កន្លែងកំសាន្ត បាត់មនុស្សច្រើននាក់ហើយ





ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: india libya UAE Heatwave Bridge