CamNews

ព័ត៌មានអន្តរជាតិ 

Olinguito​ ពូជសត្វសំពោចកម្រ ប្រភេទថ្មី ត្រូវបានគេរកឃើញ នៅតំបន់ជួរភ្នំ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ប្រភេទសត្វសំពោច ដែលមានមុខស្រដៀងទៅនឹងតុក្តតាខ្លាឃ្មុំ ត្រូវបាន
គេបញ្ជាក់អោយដឹងថា ជាពូជថនិកសត្វប្រភេទថ្មី  Olinguito​ នេះបើយោងតាមការដកស្រង់
អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

Olinguito    រស់នៅតំបន់ជួរភ្នំ នៃប្រទេស  Ecuador និង Columbia ដែលជាទីកន្លែងវាតែង
សម្របខ្លួនទៅនឹងធម្មជាតិ     ក៏ដូចជា លោតផ្លោះនៅពេលយប់  ។  វាស៊ីផ្លែឈើជាអាហារ
ដោយមានទម្ងន់ជិត ១ គ.ក និងប្រវែង ៣៦ ស.ម វាក៏មានកន្ទុយវែងសមល្មមផងដែរ។

យ៉ាងណាមិញ ការប្រកាសអោយដឹងថា  បានរកឃើញ  នូវពូជថនិកសត្វប្រភេទថ្មីមួយនេះ
ត្រូវបានធ្វើឡើងកាលពីពេលកន្លងទៅ  ដោយលោក  Kristofer Helgen  ជាអ្នកអភិរក្សពូជ
សត្វសំពោច មកពីរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ ជាការពិត កាលពីពេលកន្លងទៅ
បន្ទាប់ពីមានការយល់ច្រឡំរវាងពូជសត្វថនិកសត្វ Olinguito  និង olingos លោក Helgen
ក៏បានដឹកនាំក្រុមធ្វើការចុះសិក្សាស្រាវជ្រាវ   នៅឯអាមេរិកខាងជើង  រហូតទាល់តែទទួល
បានសមិទ្ធផលអោយដឹងជាក់ថា  តាមពិតទៅពូជសត្វថនិកសត្វពីរនេះ  វាមិនដូចគ្នានោះ
ទេ។

គួររំឭកផងដែរ បើទោះជាពូជសត្វប្រភេទថ្មី ត្រូវបានរកឃើញជារឿយៗ​ តែពូជសត្វសំពោច
គឺកម្រណាស់៕

* ព័ត៌មានអន្តរជាតិផ្សេងៗទៀត ដែលមិត្តអ្នកអាន អាចនឹងមានចំណូលចិត្ត ៖

- រន្ធត់ ទារកតូចធ្វើការវះកាត់ ដុំសាច់ដុះនៅកញ្ជឹង ក ១៣ ស.ម បានសម្រេច
- ស្រីស្អាត អ្នកមានទ្រព្យសម្បត្តិស្តុក រងការរិះគន់ យ៉ាងចាស់ដៃ ខណៈចតរថយន្តទំនើប
នៅកណ្តាលទ្រូងផ្លូវ

- វីដេអូ កងកម្លាំងរដ្ឋាភិបាល ប៉ះទង្គិចនឹងក្រុមបាតុករ សម្លាប់មនុស្ស ជាង ៤០០ នាក់

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ