ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ប្រកួត បាល់ទាត់ប្រចាំប្រទេស អេហ្ស៊ីប បានត្រូវទទួលការសម្រេចរបស់ ក្រុមមន្រ្ដីអាជ្ញាធរ ឲ្យសម្រាក ផ្អាករការប្រកាប្រកួតបណ្ដោះអាសន្ន ក្រោយពីមានការប៉ះទង្គិចគ្នាយ៉ាង ខ្លាំងក្លារបស់ក្រុមអ្នកគាំទ្រនឹងប៉ូលីស បានធ្វើឲ្យមនុស្សជាច្រើនស្លាប់បាត់បង់ជីវិត ។
យោងតាមការបកស្រាយបង្ហាញរបស់ គេហទំព័រអន្ដរជាតិ ប៊ីប៊ីស៊ី បានឲ្យដឹងថា ព្រឹត្ដិការណ៍ប្រកួត បាល់ទាត់ League របស់ ប្រទេស អេហ្ស៊ីប បានត្រូវក្រុម មន្ដ្រីអាជ្ញាធរប្រចាំប្រទេស ធ្វើការផ្អាកការប្រកួត ក្រោយពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង ពីក្រុមអ្នកគាំទ្រ និងមន្រ្ដីប៉ូលីស ដែលបណ្ដាលឲ្យមានការស្លាប់បាត់បង់ជីវិត រហូតដល់ទៅ ២២ នាក់នៅក្នុង ទីលានកីឡាបាល់ទាល់ Cairo ។
យោងតាមការបកស្រាយរបស់ សាក្សីម្នាក់ដែលស្ថិតនៅកន្លែងកើតហេតុបានរៀបរាប់ ប្រាប់អ្នកសារព័ត៌មានថា ហេតុការណ៍ដែលបង្កឲ្យឈានទៅការប៉ះទង្គិចគ្នាដូច្នោះ គឺបណ្ដាលមកពីក្រុមអ្នក រក្សាសណ្ដាប់ធ្នាប់ បានបើកច្រកចូលតែមួយ ស្របពេល អ្នកចូលរួមមកស្របគ្នាច្រើន ហើយ អ្នកគាំទ្រ របស់ក្រុម Zamalek ក៏ខិតខំប្រឹងប្រជ្រៀតចូលទៅ ហើយក៏ត្រូវ ក្រុមមន្ដ្រីទាំងអស់នោះ ប្រើហ្គាសបាញ់បញ្ចេញទឹកភ្នែក ប៉ុន្ដែពួកគេមិនបានដកថយឡើយ ហើយនៅតែបន្ដការធ្វើដំណើរ រហូតដល់ ដល់មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងដូច្នោះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី