CamNews

តារា 

អេន យ៉ាដាវ បង្ហាញ​មុខ​គូ​ស្នេហ៍​​​ជា​​កូន​មន្រ្តី​យោធា​​​នៅ​​ក្រសួង​​ការពារ​ជាតិ ក្រោយ​ស្គាល់​គ្នា

(ភ្នំពេញ)៖ សម្អាង​លើ​រូបថត​កៀកកើយ ផ្អែមល្ហែម​ឱបថើបគ្នាយ៉ាងត្រជាក់ចិត្ត អាចបញ្ជាក់បានថាបុរស​មាឌ​ធំរូប​សង្ហានោះ គឺជាសង្សារបណ្តូលចិត្តរបស់តារាស្រី​សាច់សរាងតូចច្រឡឹង កញ្ញា អេន យ៉ាដាវ មែន​ហើយ។ នេះបើតាមការលើកឡើងពី​ប្រភពដែលស្និទ្ធនឹងរូបនាង។

តាមរយៈនៃការបង្ហាញ​រូបភាព​ស្និទ្ធស្នាល​កៀកកើយ គ្នាយ៉ាងផ្អែមល្ហែមបំផុត នៅលើបណ្តាញសង្គ​ម​ហ្វេសប៊ុក ពីសំណាក់តារាស្រីវ័យ២៣ឆ្នាំកញ្ញា អេន យ៉ាដាវ ពេលនេះមានមតិមួយចំ​នួនបានលើកឡើងថា នាងកំពុងតែ​សោយសុខ ក្នុងសុភមង្គលស្នេហាថ្មី ជាមួយបុរសរូបសង្ហា ដែលគេយល់ថាជាកូនប្រុស របស់លោកធំមានទ្រព្យស្តុកស្តម្ភមា្នក់ តែងតាមយកចិត្តថ្លើម រហូតមានការទិញឡានសេរីទំនើបផ្គាប់ចិត្ត កាលពីថ្មីៗកន្លងមកនេះ។

​កញ្ញា អេន យ៉ាដាវ បន្ទាប់ពីលេចមុខលេចមាត់ ក្នុងអាជីពសិល្បៈនាអំឡុងពេលជាង៣ឆ្នាំនេះម​ក ឃើញថា នាងហាក់មានភាពខុសប្លែកច្រើងជាងមុខ មិនថាជីវភាពរស់នៅផ្ទាល់ខ្លួន ឬមួយស្ទីលនៃការតុបតែងខ្លួននោះឡើយ គឺតារាស្រីរូបនេះតែបញ្ចេញពីភាពហ៊ឺហារ សិចស៊ីឡួឆាយជាប្រចាំ។ ខណៈដំណឹងស្នេហ៍ក៏តែលេចឮថា ម្តង​មាន​ទំនាក់ទំនង​ជាមួយបុរសក្រៅស្រុក និង​ម្តងទៀតថា មានទំនាក់ទំនងជាមួយបុរស រស់នៅក្នុងស្រុកតែដំណឹងដែល​បង្ក​ ការ​ចាប់​អារម្មណ៍​ជាង​គេ​នោះ​គឺ​រឿងនាងបង្ហាញភាពសិទ្ធស្នាល ជាមួយបុរសរូបសង្ហាវ័យក្មេង នៅលើហ្វេស​ប៊ុក​។

នៅក្នុង​គណនី​ហ្វេសប៊ុក របស់កញ្ញា អេន យ៉ាដាវ ថ្មីៗនេះ​ មាន​រូបថតជាច្រើន​សន្លឹក​ដោយ​មា​ន​បុរស​រូប​សង្ហា​ម្នាក់​វ័យ​ស្របាល​គ្នា និងនាង​កំពុង​អង្គុយក្បែកៀកកើយ​ក្នុង​កាយវិការ​ជា​គូស្នេ​ហ៍​រំលេច​នូវ​ ស្នាម​ញញឹម យ៉ាង​មាន​សុភមង្គល។ ក្នុង​ចំណោម​រូបថត​ទាំងនោះ គេបានឃើញតា​រាស្រីនាង អេន យ៉ាដាវ អង្គុយកៀកកើយឱបថើបគ្នា ហាក់ដូចជាមានសេចក្តី សុខខ្លាំងបំផុត ​។

ប្រាប់គេហទំព័រ KhmerTALKING តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៤ ខែមករា នេះកញ្ញា អេន យ៉ាដាវ បាននិយាយទទួលស្គាល់ថា បុរសនៅក្នុងរូបថតនេះ ពិតជាគូស្នេហ៍របស់​នាងមែន។ ​ពួកគេបានស្គាល់នឹងស្រលាញ់គ្នា រយៈពេលប្រមាណ៨ខែមកហើយ បន្ទាប់ពីប្រើពេលទំនាក់ទំទងគ្នា តាមហ្វេសប៊ុកតែត្រឹមតែ ពីរសប្តាហ៍ប៉ុណ្ណោះ។

កញ្ញា អេន យ៉ាដាវ បានបន្តថា ម្ចាស់ស្នេហ៍របស់នាង នេះសព្វថ្ងៃបម្រើការងារនៅក្រសួង​ការ​ពារជាតិ មានអាយុ២៧ ឆ្នាំ​។ ក្រៅពីនេះក៏មានមុខរបរផ្ទាល់ខ្លួនផងដែរ ព្រោះឪ​ពុកសង្សានាង​ គឺមានឋានៈឯកឧត្តម ធ្វើការនៅក្រសួងការពារជាតិ ហើយក៏ជាអ្នកដែលសម្បូរទ្រព្យធនម្នាក់។ បច្ចុប្បន្ននាងនឹងគូស្នេហ៍ ក៏មានគម្រោងត្រៀមរៀបចំពិធីមង្គលការ ក្នុងពេលឆាប់ៗនេះ។ យ៉ាដាវ បានបន្ថែមថា ទាំង​គ្រួសារនាង នឹង ខាងប្រុសសុទ្ធតែបានស្គាល់ ដឹងឮគ្រប់គ្នា។ ​ដូច្នេះរឿង​ចំណងស្នេហ៍នេះ​ ប្រ​ហែលគ្មានឧបសគ្គអ្វីត្រូវរារាំងឡើយ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: En yadav Star news local news