CamNews

តារា 

សុខ សោម៉ាវត្តី រៀប មង្គលការបានជាង៥ខែ មានកូនគ្រប់ខែឆ្លងទន្លេ

ភ្នំពេញៈ  បន្ទាប់ពីអ្នកនាង សុខ សោម៉ាវត្តី បានសម្រាលកូនស្រី កាលពីពេលថ្មីៗ កន្លងទៅនេះ
បានធ្វើឲ្យមហាជន គ្រប់ស្រទាប់វណ្ណៈ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ខណៈតារាស្រីរូបនេះ ទើប
តែរៀបការ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ មិនទាន់បាន១ឆ្នាំផង ស្រាប់តែសម្រាលកូន តែម្ដង។
ការរិះគន់បែបនេះ ត្រូវបានគេឃើញ នៅលើគេហទំព័រ Facebook ពីមួយទៅមួយ មិនដាច់ទាល់
តែសោះ ដោយមានអ្នកខ្លះ បានយកថ្ងៃរៀបការ មកធ្វើការប្រៀបធៀប និងថ្ងៃសម្រាលកូន ពេញ
បណ្តាញទំនាក់ទំ នងសង្គមដ៏ពេញនិយមមួយនេះ។

ក្រោយពីព័ត៌មាន ពិធីការិនីរូបស្រស់សោភា អ្នកនាង សុខ សោម៉ាវត្តី ចូលមន្ទីរពេទ្យកាលម៉ែត្រ
សម្រាលកូន កាលពីពេលថ្មីៗកន្លងទៅ ដោយមានអ្នកនៅក្នុង Facebook ជាច្រើន បានបង្ហោះ
រូបថតរបស់នាង និងកូនស្រីសំណព្វចិត្ត ពីមួយទៅមួយនោះ ក៏មានមហាជន មួយចំនួន ធ្វើការ
រិះគន់យ៉ាង ទៅលើនាងផងដែរ ដោយអ្នកខ្លះបានការកាត់តរូបភាព បូករួមជាមួយពាក្យ សំដីមួយ
ចំនួន ។ ក្នុងនោះបានលើកយកថ្ងៃ រៀបការរបស់នាង គឺនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ ហើយ
មកគិតត្រឹមខែឧសភា ឆ្នាំ២០១៣ នាងមានកូនស្រីម្នាក់ទៅហើយ។

អ្នកនាង សុខ សោម៉ាវត្តី គឺជាអ្នកសិល្បៈមួយរូប ដែលទស្សនិកជន គិតថា គឺជាតារាស្រីមានសំ
ណាងជាងគេ ក្នុងចំណោមតារាល្បី ស្រករនាង ដោយបានរៀបការជាមួយ កូនប្រុសរបស់អតីត
ស្នងការរាជធានីភ្នំពេញ លោក ទូច ណារ៉ុថ គឺលោក ទូច ដាណារ៉ា ។ មិនតែប៉ុណ្ណោះនាង ថែម
ទាំងទទួលបាន ទ្រព្យសម្បត្តិជាច្រើន ពីម្តាយឪពុកក្មេក ក្រោយពេលរៀបការទៀតផង ។

ពាក់ព័ន្ធនឹងការងឿងឆ្ងល់ របស់មហាជននេះ Looking TODAY បានទាក់ទងទៅ អតីតតារាសម្តែង
និងជាតួឯកក្នុងរឿង "ភូមិខ្ញុំស្រស់ឆើតឆាយ" អ្នកនាង សុខ សោម៉ាវត្តី តាមទូរស័ព្ទ ខណៈកំពុង
សម្រាកនៅ មន្ទីរពេទ្រកាលម៉ែត្រ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៣នេះ ដោយប្រាប់ថា នាងបាន
សម្រាលកូន រួចហើយ សុខភាពនាង និងកូន គឺល្អធម្មតាទេ កូនមានទម្ងន់ ប្រមាណ៣គីឡូក្រាម។

ទោះបីជាយ៉ាងណា អ្នកនាង សោម៉ាវត្តី ក៏បានឆ្លើយ បែបលាក់លៀម ទៀតថា "ពេលនេះខ្ញុំនៅ
សម្រាក នៅមន្ទីរពេទ្រ នៅឡើយ មិនទាន់ដឹងច្បាស់ទេថា ត្រូវចេញពីពេទ្យ នៅពេលណា ហើយ
សម្រាប់រឿង សម្រាលកូនវិញ ខ្ញុំមិនចង់និយាយទេ ថាកើតតាមធម្មជាតិ ឬក៏វះកាត់នោះ" និយាយ
បានត្រឹមតែប៉ុណ្ណេះ ទូរស័ព្ទក៏ដាច់បាត់តែម្ដង។

ខុសប្លែកពីមុនៗ ដែលនាងធ្លាប់តែ ចេញមុខបកស្រាយជុំវិញ ពាក្យចចាមអារ៉ាម លេចឮបោកបក់
មកលើនាង ហើយក្នុងមួយរយៈពេល ចុងក្រោយនេះ នាងហាក់ដូចជា ព្យាយាមគេចវេស មិនចង់
ផ្តល់បទសម្ភាសន៍ ណាមួយឡើយ ជាពិសេសការរិះគន់ សំណាក់ទស្សនិកជន ដែលធ្លាប់គាំទ្រ
នាងកន្លងមក ទៅលើការសម្រាល កូនលឿនខុសពីប្រក្រតី នៅពេលនេះ៕

ប្រភព និងផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sok sormavatey entertainment khmer star