កាលពីថ្ងៃទី ១ តុលា TaeTiSeo សមាជិក៣ នាក់នៃក្រុម SNSD បានថតរូប សំរាប់ការផ្សព្វផ្សាយ វីដេអូចំរៀង "Holler" នេះគឺជាលើកទីមួយ ដែលពួកគេបានជួបជុំជាមួយអ្នកគាំទ្រនៅក្នុងប្រទេសកូរ៉េ បន្ទាប់ពី Jessica បានចាកចេញពីក្រុម ដែលវាជាពត៌មានមួយដ៏គួរឲភ្ញាក់ផ្អើល ជាខ្លាំង។ កាលពីថ្ងៃទី ៣០ កញ្ញា សមាជិក ៨នាក់នៃក្រុម SNSD បានបញ្ចប់ការជួបជុំ អ្នកគាំទ្រ នៅក្នុងប្រទេសចិន ហើយបានត្រលប់ទៅប្រទេសកូរ៉េវិញ ភ្លាមៗ វេលាម៉ោង ៦ ព្រឹក។
បើតាមសំដីរបស់អ្នកគាំទ្រ នៅកំឡុងពេលថតរូបនោះ មេក្រុម Taeyeon និង Seohyun រួមទាំង Tiffany បានស្រក់ទឹកភ្នែក នៅពេលដែលលឺអ្នកគាំទ្រទាំងអស់និយាយថា៖ ចាប់ពីពេលនេះតទៅ ពួកយើងទាំងអស់គ្នា ចង់ការពារ ក្រុម SNSD យើងនឹងនាំយកអ្វីល្អៗ សំរាប់អ្នកទាំងអស់គ្នា។
ប្រែសំរួលដោយ៖ វិចិត្រ
ប្រភព៖ kenh14