កៅអីចម្លែក មានរូបរាងជានារីព្រលែងខ្លួនដ៏ស្រស់ស្អាតម្នាក់ បាននាំមកនូវទឹកប្រាក់ដ៏ច្រើន
ដល់ម្ចាស់របស់វា ក្រោយពីបាននាំទៅដាក់លក់ដេញថ្លៃ ប៉ុន្ដែស្នាដៃនេះក៏ទទួលបានការរិះគន់
យ៉ាងខ្លាំងក្លាផងដែរពីក្រុមអង្គការដើម្បីសិទ្ធិស្ដ្រី។
ស្នាដៃពិសេសនេះត្រូវបានជាងចម្លាក់ជនជាតិអង់គ្លេស លោក Allen Jones ជាអ្នកធ្វើឡើង។ ស្នាដៃនេះរួមមានកៅអីមួយ និងតុមួយ ទាំងនេះសុទ្ធតែមានរូបរាងជានារីវ័យក្មេងព្រលែងខ្លួន។
ឈុតតុកៅអីនេះ ត្រូវបានលោក Allen Jones ធ្វើឡើងកាលពីឆ្នាំ ១៩៦៩ និងមានតម្លៃ ១.៥០០
ផោន(២.៣០០ដុល្លារ) ប៉ុន្ដែ មកទល់ពេលនេះ វាមានតម្លៃ ៤លានដុល្លារ។
![](/FileManager/Articles/mce/2012/6/8/chi-mat-2300-usd-de-allen-ones-hoan-tat-tac-pham-nay-08-06-2012--10-18-19.jpg)
![](/FileManager/Articles/mce/2012/6/8/bjoneshatstandtablechair691-08-06-2012--10-22-48.jpg)
Allen Jones ចំណាយត្រឹមតែ ៣.២០០ដុល្លារប៉ុណ្ណោះ ដើម្បីបង្កើតស្នាដៃនេះ
លោក Allen Jones មានអាយុ ៧៥ឆ្នាំ ធ្លាប់រៀននៅមហាវិទ្យាល័យវិចិត្តសិល្បៈរបស់អង់គ្លេស បានអោយដឹងថា ៖ "សិល្បៈចម្លាក់សហសម័យ កាន់តែត្រូវបានគេវាយតម្លៃខ្ពស់ក្នុងរយៈពេល
ថ្មីៗនេះ ប្រការនេះបានធ្វើអោយច្នៃដៃរបស់ខ្ញុំលក់បានថ្លៃជាងមុន"។
គួររំឭកថា កាលពីឆ្នាំ ១៩៨១ លោក Alan Bowness អគ្គនាយកសមាគមអ្នកវិចិត្រសិល្បៈជាតិ
របស់អង់គ្លេស បានរិះគន់លោក Jones យ៉ាងខ្លាំងក្លា ដោយសារតែបានជូនកៅអីដែលមានរូប
រាងនារីវ័យក្មេងអាក្រាតកាយទៅអោយសមាគមន៍នេះ(ដែលបច្ចុប្បន្ន វាជាផ្នែកមួយនៃស្នាដៃ
ដែលត្រូវបានលក់ដេញថ្លៃក្នុងពេលថ្មីៗនេះរបស់លោក Jones )។
Jones នឹងតុពិសេសរបស់ខ្លួន
James Sevier អ្នកតំណាងរបស់ក្រុមហ៊ុនលក់ដេញថ្លៃ Sotheby’s ជាកន្លែងដែលបានលក់ស្នា
ដៃរបស់លោក Jones បានវាយតម្លៃខ្ពស់ចំពោះស្នាដៃពិសេសនេះ។
លោក James Sevier ថ្លែងថា ៖ "បើទោះជាស្នាដៃនេះ នៅមានលក្ខណៈលេចធ្លោជ្រុលបន្ដិច
ប៉ុន្ដែ មកដល់ពេលនេះ វាគឺជាស្នាដៃសិល្បៈមួយប្រកបដោយភាពទាន់សម័យជាងមុន។ ស្នាដៃ
នេះរបស់លោក Jones ត្រូវបានគេវាយតម្លៃខ្ពស់"៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ telegraph/dt