ចម្លែកៗ ៖ ក្រុមមនុស្សដែលជាអ្នកធ្វើដំណើរតាមទីសាធារណៈ ពិតជាមានភាពជ្រួលជ្រើម
ក៏ដូចជាភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលបានឃើញ សាកសពមនុស្សដេកស្លាប់
ជាប់ទៅនឹងក្រោមអាគារមួយកន្លែង នៅក្នុងក្រុង Prague សាធារណរដ្ឋឆែក តែបើពិនិត្យ
អោយជាក់ទៅ វាគ្រាន់តែជាការប្រឌិតឡើងពីសំណាក់វិចិត្រករ ជនជាតិអ៊ីតាលី ឈ្មោះ
Fra Biancoshock តែប៉ុណ្ណោះ។
ជាការពិត វិចិត្រកររូបនេះ ទទួលបានភាពល្បីល្បាញជាមួយនឹងគំនិតឆ្នៃប្រឌិតថ្មីៗ ប្លែកៗ
បែបចម្លាក់បង្កជាការរំខាន។ យ៉ាងណាមិញ បើយោងតាមសម្តីវិចិត្រកររូបនេះផ្ទាល់ បាន
អះអាងអោយដឹងថា ជាមួយនឹងគំនិតនៃការធ្វើឡើងបែបនេះ មិនចំពោះតែការធ្វើខ្លួនឯង
អោយល្បីនោះទេ តែវាគឺជាឱកាសតែមួយគត់ ដែលអាចមានទំនាក់ទំនងជាមួយនឹងក្រុម
មនុស្សធម្មតា ខណៈពេលដែលបានឃើញប្រតិកម្មភ្ញាក់ផ្អើល ក៏ដូចជា ការរំខាន ពីរបស់
របរ ដែលបានបន្សល់ឡើងនៅតាមទីសាធារណ។
ហើយពួកយើងមិនទាន់ច្បាស់នៅឡើយនោះទេ ថាតើ ពិតជាមានពលរដ្ឋ ក្នុងស្រុកបាន
ទូរស័ព្ទប្តឹងប៉ូលីស ស្តីពីហេតុការណ៍គ្រោះថ្នាក់ស្លាប់សិប្បនិម្មិតមួយនេះ តែបើសិនណា
ពិតជាមានមែននោះ ពួកយើងនឹងមិនខឹងសម្បារពួកគេអ្វីនោះទេ៕
* ព័ត៌មានចម្លែកៗ គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ចម្លែកៗ ៖ រក្សាទុក សាកសពកូនដល់ទៅ ១៨ ឆ្នាំ បំណងអោយ កូនចៅជំនាន់ក្រោយ
បានឃើញ និងបានស្គាល់
- បះសក់ តោកំណាច ដែលជាសត្វចិញ្ចឹម រួចចេញពីភូមិគ្រឹះ អុកឡុក ពេញក្រុង
- កំពូលទារិកា អច្ឆរិយ ធ្លាក់ពីកំពស់ជាង ៣០ ម៉ែត្រ មិនខ្វីស្លាប់ តែរបួស គួរអោយ សង្វេគ
ចិត្ត
ដោយ ៖ ពិសី
ប្រភព ៖ ម៉េត្រូ