CamNews

ម៉ូដែល 

រចនាក្រចក ជារូបទឹកជ្រោះ សម្រាប់រដូវក្ដៅ ឆ្នាំ ២០១៣

ពណ៌ផ្កាឈូកខ្ចី រួមនឹងស្នាមគូរសេរីដែលមានពណ៌ស្វាយ ដែលជាពណ៌របស់ស្នេហា នឹងជួយ
ធ្វើឱ្យក្រចកដៃរបស់អ្នក បញ្ចេញភាពស៊ីវិល័យបែបក្មេងវ័យ និងភាពជានារីទាន់សម័យ។

អ្នកនឹងទទួលបានសម្រស់ដ៏ស្រស់ស្អាតនៃក្រចកដៃ ដើម្បីបង្អួតគ្នា នៅចុងរដូវក្ដៅឆ្នាំនេះ ដោយ
គ្រាន់តែធ្វើតាមការណែនាំបែបសាមញ្ញរបស់យើង ដូចខាងក្រោម!

សូមត្រៀម ៖

១/ ទឹកថ្នាំលាបក្រចក ពី ៤ ទៅ ៦ កូនដប ដែលមានពណ៌ក្នុងសេរីដូចគ្នា ចាប់ពីពណ៌ខ្ចី ដល់ពណ៌ចាស់

២/ ជក់តូចសម្រាប់គូរក្រចក ដែលមានក្បាលវែងប្រហែល ១០មម

៣/ ថ្នាំរលោង ១ដប

វិធីរចនា ៖


ជំហានទី ១ ៖ ប្រើថ្នាំដែលមានពណ៌ខ្ចីបំផុត លាបទៅលើក្រចកទាំងមូល។
 


ជំហានទី ២ ៖ ប្រើជក់ក្បាលវែង លាបពណ៌ចាស់បំផុត ទៅលើក្រចក ឱ្យមានរូបជាឆ្នូត
តាមបណ្ដោយក្រចក។
 


ជំហានទី ៣ ៖ យកពណ៌ចាស់លេខ ២ លាបទៅលើក្រចក ឱ្យមានរូបជាឆ្នូតបណ្ដោយ ក្បែរឆ្នូតខាងលើ។
 


ជំហានទី ៤ ៖ បន្ដគូសដោយប្រើពណ៌ប្រភេទ លេខ ៣ ។
 


ជំហានទី ៥ ៖ លាបបន្ដដោយប្រើពណ៌ប្រភេទ លេខ ៤ ។
 


ជំហានទី ៦ ៖ លាបទឹកថ្នាំរលោងពីលើក្រចកទាំងមូល ជាការស្រេច។

គ្រាន់តែប៉ុន្មានជំហានដ៏សាមញ្ញនេះ អ្នកទទួលបានក្រចកដែលមានរចនាជាទឹកជ្រោះ សម្រាប់ចុង
រដូវក្ដៅនេះហើយ!



ដោយ ៖ តារា
ប្រភព ៖ thenailasaurus
 


Tags: Waterfall Nail Art Tutorial