CamNews

ព័ត៌មានអន្តរជាតិ 

នាយករដ្ឋមន្រ្តីថៃ ប្រហែលជាត្រូវ ដកចេញពីតំណែង ដោយសាររឿងស្រូវ

បាងកក៖ ក្រុមអ្នកឃ្លាំមើល អំពើពុករលួយ របស់ប្រទេសថៃ បានតាមដានដោយដាក់ គោល ដៅទៅលើ នាយករដ្ឋមន្រ្តីចាំផ្ទះថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ភ្ជាប់នឹងការបាត់បង់ថរិកា យ៉ាងច្រើន របស់កម្មវិធីជំនួយ សម្រាប់កសិករ ដែលរឿងនេះអាចឈានទៅដល់ ការដក លោកស្រីចេញ ពីតំណែងទៀតផង។

យោងតាមគេហទំព័រ នីកេ ចេញផ្សាយនៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ បានឲ្យដឹងថា លោកស្រី យីងឡាក់ នឹងទៅកាន់គណៈកម្មកាប្រឆំាងអំពើពុករលួយជាតិ នៅថ្ងៃទី២៧ ខែកុម្ភៈ ដើម្បីស្តាប់ការចោទប្រកាន់ ប្រឆំាង រូបលោកស្រី អំពីការធ្វេសប្រហែសក្នុងកាតព្វកិច្ច និង រំលោភបំពានអំណាច។ លោកស្រីនាយករដ្ឋមន្រ្តី ក៏ត្រូវបានគេចោទប្រកាន់ទៀតថា មិនបាន អើពើការព្រមានអំពីការទិញអង្កររបស់រដ្ឋាភិបាល ដែលជាការ បង្ហាញនូវក្តីវិនាសកម្មធំធេង។

ពាក់ព័ន្ធនឹងបញ្ហានេះ គណៈកម្មការគួរតែបញ្ជូន សំណុំរឿងទៅព្រឹទ្ធសភាសម្រាប់ ការដក តំណែងដែលអាច ធ្វើទៅបាន ហើយលោកស្រី យីងឡាក់ នឹងត្រូវគេព្យួរពីភារកិច្ចជាផ្លូវការ ចំណែកព្រឹទ្ធសភា ក៏អាចដកយកតំណែង ពីលោកស្រីផងដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social thailand ព័ត៌មានអន្តរជាតិ