CamNews

ម៉ូតូ 

ម៉ូតូ Yamaha XT 250 Serow ស៊េរីថ្មី ឆ្នាំ២០១៣ រាងខ្ពស់សង្ហា

ម៉ូតូ Yamaha XT 250 Serow ស៊េរីថ្មី ឆ្នាំ២០១៣ ជាប្រភេទម៉ូតូធំ ម៉ូដែលថ្មីដ៏ស្រស់សង្ហា និង
ទាក់ទាញដែលកំពុងតែពេញនិយមបំផុត សំរាប់យុវវ័យសម័យថ្មី។

ម៉ូតូ Yamaha XT 250 Serow រចនាម៉ូដឡើងយ៉ាងប្រណិតជាមួយនឹងចង្កៀងមុខមានភ្នែក១
មានរាងស្រស់ស្អាតកញ្ចក់ថ្លាអាចបំភ្លឺផ្លូវបានច្បាស់ល្អជាមួយនឹងស្តប់ស៊ីញ៉ូ២ ដ៏ស្រស់ស្អាត
នៅសងខាង អមជាមួយសំបកកង់ Sport មុខក្រោយ ក្រាស់ស្វិតធន់មាំល្អ អាចបើកបរបាន
គ្រប់ស្ថានភាពផ្លូវ ប្រកបដោយសុវត្ថិភាពខ្ពស់។

ជាពិសេសម៉ូតូYamaha XT 250 Serow មានកំលំាងម៉ាស៊ីន២៤៩សេសេ អាចផ្ទុកសាំងបាន
៩,៨លីត្រ និង មានតំលៃ៨,៤៤៨ ដុល្លារ នៅអង់គ្លេស៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ motorcyclespecs


Tags: Motorcycle Yamaha XT 250 Serow 2013