មន្ទីរស្រាវជ្រាវវិទ្យាសាស្ដ្រធម្មជាតិនៅហ្វីលីពីន អាមេរិក បានបង្កើតព្រឹត្តិការណ៍ពិសេសមួយ
សម្រាប់អ្នកដែលចូលចិត្តអាហារបំប៉ន ដែលមានសុវត្ថិភាពដល់សុខភាព។
នោះគឺជាពិធីជប់លៀងស្រាក្រឡុក និងអាហារពិសេសសម្រាប់តែមនុស្សធំ ដែលនឹងត្រូវបាន
ប្រារព្ធឡើងនៅថ្ងៃទី ២៧តុលា ដែលមានឈ្មោះថា "អាហារសម្រង់ពីកម្រងស្រាវជ្រាវ"។ ពិត
ជាមិនគួរអោយជឿទាល់តែសោះថា នៅក្នុងចំណោមសត្វល្អិនដែលមាននៅក្នុងកម្រងស្រាវ
ជ្រាវនោះ ពួកគេបែរជាជ្រើសរើសកណ្ដូប និងដង្កូវមួយចំនួនមកធ្វើជាអាហារសម្រាប់ពិធីជប់
លៀងពិសេសនេះ។
នៅក្នុងពិធីជប់លៀងពិសេសនេះដែរ គេនឹងមានអាហារសាមញ្ញមួយចំនួនដែលបម្រើដោយ
ក្រុមនិស្សិតផ្នែកស្រាវជ្រាវរបស់សាលា Goodwin Collge នៃមហាវិទ្យាល័យ Drexel។
អ្នកអាចចូលរួមក្នុងពិធីជប់លៀននេះបាន ដោយគ្រាន់តែចំណាយប្រាក់ទិញសំបុត្រ ១០០
ដុល្លារអាមេរិក(សម្រាប់អ្នកដែលមិនទាន់ក្លាយជាសមាជិករបស់សារមន្ទីរ)។ ទឹកប្រាក់ដែល
ទទួលបាននឹងត្រូវបានយកមកប្រើប្រាស់ក្នុងការស្រាវជ្រាវ និងគម្រោងវិទ្យាសាស្ដ្ររបស់
សាលាដែលមានអាយុកាល ២០០ឆ្នាំមួយនេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14