CamNews

មិនគួរឲ្យជឿ 

វីដេអូ វិនាទី គ្រោះថ្នាក់ ផ្ទុះញាក់សាច់ ផ្ទុះឡានដឹកម្ហូប លាន់សន្ធឹក ញ៉ាំង អោយមនុស្ស ១២ នាក់ដេកពេទ្យ

ស្ទើរតែមិនគួរអោយជឿ ៖ ជាមួយនឹងខ្សែអាថ៍ វីដេអូ ដែលផ្តិតជាប់ទិដ្ឋភាព ទាំងស្រុង តាមរយៈប្រព័ន្ធ​ កាម៉េរ៉ា សុវត្ថិភាព ខាងក្រោមនេះ បញ្ជាក់អោយឃើញថា វាគឺជាទិដ្ឋភាព រួម ដ៏រន្ធត់មួយវិនាទីនៅពេល ដែលរថយន្តដឹកម្ហូបបានផ្ទុះឡើង មួយរំពេច ញ៉ាំងអោយមនុស្ស ១២ នាក់ ដេកពេទ្យនេះបើយោងតាម ការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ឡាយឡីក ។​

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា គ្រោះថ្នាក់មួយនេះ បានកើតឡើង  កាល ពីវេលាម៉ោង ៥ និង ៣០ នាទី ល្ងាចថ្ងៃអង្គារកន្លងទៅនេះ តាមបណ្តោយផ្លូវ 3rd Street និង Wyoming Avenueនៅឯទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ដោយនៅក្នុងនោះ វីដេអូ នៃ   គ្រោះឧបទ្ទេវហេតុ ត្រូវ បានគេចេញផ្សាយ យប់ថ្ងៃអង្គារ ។

គួររំឭកថា មនុស្ស ១២ នាក់ ត្រូវបានរកអោយឃើញថា បានទទួល    រងរបួស ធ្ងន់ និង  ស្រាល ខណៈ មានការបញ្ជូនទៅសម្រាក នៅឯមន្ទីរពេទ្យ ដែលនៅជិតបំផុត ស្រប  ពេលដែល​ ស្ថានភាព ជាក់ស្តែង ពួកគេ និង មូលហេតុដែលនាំអោយមានករណីផ្ទុះរថយន្តខាងលើ ពុំទាន់ មានប្រភពណាមួយ បញ្ជាក់ អោយដឹងនៅឡើយនោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឡាយឡីក


Tags: Int news Unt news Viral video Breaking news China Russia USA United States Philadelphia