ព័ត៌មានកីឡា៖ ដោយយោងតាមការស្រាយបំភ្លឺរបស់ គណៈកម្មាកាជាតិអូឡាំពិកកម្ពុជា( NOCC) លើគេហទំព័ត៌ ហ្វេសប៊ុក លើកឡើងថា ឱកាសជោគជ័យ មេដាយរបស់កម្ពុជា កាន់តែខិតជិតចូលមកដល់ហើយ ដោយផ្អែកទៅលើ លទ្ធិផលការចាប់គូរប្រកួតកីឡារបោកច្របាប់ ក្នុងវេលាថ្ងៃត្រង់នេះនៅ ឯ Dowon Gymnansium។ សម្រាប់ ការចាប់គូរនេះបានទទួលដឹងឮយ៉ាងជាក់ច្បាស់ ដោយរដ្នលេខាធិការប្រចាំ NOCC និង ប្រធានសហព័ន្ធចំបាប់នៅកម្ពុជា លោក វ៉ាត់ ចំរើន និង រដ្ឋលេខាធិការប្រចាំ CWF លោក ធិន វិចិត្រ ហើយក៏បានមើលឃើញទៀតថា កីឡាការិនីកម្ពុជា ឈ្មោះ ចូវ សុធារ៉ាពិតជាអាចមានសមត្ថភាពផ្ដួលគូរប្រកួតកីឡាការិនីប្រទេសថៃ គឺ MUANGPOR Maliwan ក្នុងវិញ្ញាសារ បោកដោយសេរីត្រឹមទម្ងន់ ៤៨ គីឡូក្រាមមែន។ ម្ចាស់មេដាយមាសកីឡា SEA games កាលពីឆ្នាំ 2013 និងត្រូវរង់ចាំមើលបន្ដការប្រកួតនៅវគ្គពាក់កណ្កាលផ្ដាច់ព្រ័ត្រ ដែលនិងត្រូវប្រឈមមុខ ជាមួយកីឡាការិនីរបស់ ចិន និងតួកម៉េនីស្ថាន។ ថ្លែងពីទំនុកចិត្ដកីឡាករកម្ពុជាសម្រាប់ការប្រកួតនេះថា កញ្ញាពិតជាសប្បាយចិត្ដ និង គិតថាវាជារឿងមួយដែលល្អសម្រាប់ខ្លួនកញ្ញា ហើយរឿងដែលសំខាន់បំផុតគឺ កញ្ញាកំពុុងតែរៀបចំ និង ហ្វឹកហាត់ជាខ្លាំង ដើម្បីធ្វើយ៉ាងណាឲ្យល្អជាងកាលរាល់ដង។ ចំណែកគ្រូបង្វឹកលោក ធិន វិចិត្រ ក៏បន្ថែមពីលើទៀតថា គាត់ពិតជាសប្បាយចិត្ដណាស់សម្រាប់ ឱកាសមួយនេះ ហើយវាក៏មិនមានរឿងអ្វីឲ្យសប្បាយជាងនេះទៀតដែរ។
រូបភាពកីឡាការិនីថៃ
ដោយ៖ អឿ អ៊ុយ
ប្រភព៖ NOCC