CamNews

ហាងលក់ទំនិញ Wal-Mart នៅចិនបោកប្រាស់ភ្ញៀវ


សារព័រមាននៃប្រទេសចិនបានឲ្យដឹងថា រដ្ឋអំណាចនៃខេត្ត ចុង ឈីង នៃប្រទេសចិនបាន
បិទហាងលក់ទំនិញ ឈ្មោះ Wal-Mart ចំនួន ១០ សាខាកាលពីថ្ងៃអាទិត្យមុន ដោយសារ
តែហាងទាំងនោះបានបន្លំលក់សាច់ជ្រូកធម្មតា ថាជាសាច់ជ្រូកសរីរាង្គ ដែលជាសាច់ជ្រូក
ចិញ្ចឹមតាមបែបធម្មជាតិ។

លោក Huang BO ប្រធានផ្នែករដ្ឋបាលរបស់គណៈគ្រប់គ្រងឧស្សាហកម្ម និង ពាណិជ្ជកម្ម
ប្រចាំខេត្តចុង ឈីញ បានឲ្យដឹងថា ហាងលក់ទំនិញទាំង ១០ នោះ របស់ Wal-Mart និង ហាងផ្សេងចំនួន ២ ទៀត ត្រូវបានបិទទ្វារបន្ទាប់ពីរងការចោទប្រកាន់ពីការបន្លំនេះ។ តាមការសើបអង្គេត សាច់ជ្រូកកសិកម្ម ចំនួន ៦៣៥៤៧ គីឡូក្រាមត្រូវបានលក់ក្រោមផ្លាកថា សាច់ជ្រូកសរីរាង្គ។ នៅក្នុងចំនួននៃ ហាងទាំងនោះ ចំនេញបានចំនួន ១១៤,៥០០ ដុល្លា។

លោក Huong Bo បាននិយាយថា ហាងទាំងនោះកំពុងត្រូវបានអជ្ញាធរទាមទារសំណងចំនួន ប្រមាណជា ៤ សែនដុល្លា។ លោកបន្ថែមទៀតថា ហាងលក់ទំនិញ Wal-Mart ត្រូវរង
ការចោទប្រកាន់នានាចំនួន ២១ ដងរូចមកហើយចាប់ពីឆ្នាំ ២០០៦៕
(xinhua)

ដោយៈសំអាត

Tags: chinaorganicporkwal-martsfraud