CamNews

ប្លែកៗ 

AdopteUnMec បើកហាងលក់បុរស នៅលីវ ដូចទំនិញ

នៅក្នុងសម័យថ្មីនេះ ការស្វែងរកបុរសល្អគឺហាក់ដូចជាមានការលំបាកណាស់ចំពោះនារីទាំង
ឡាយ។ ដូច្នេះ គេហទំព័រ "ណាត់ជួបគ្នា" មួយរបស់បារាំង បានរកឃើញវិធីល្អមួយដើម្បីតភ្ជាប់
ភាគីបុរស និងភាគីស្ដ្រី អោយបានជួបគ្នា។

គេហទំព័រ AdopteUnMec.com (AdoptAGuy.com) បានបើកហាងមួយដែលក្នុងនោះ បុរសត្រូវ
បានគេដាក់នៅលើធ្នើដូចទំនិញ​ ដើម្បីអោយអ្នកទិញអាចជ្រើសរើសតាមចិត្ត។

cua-hang-luu-dong-ban-cac-chang-trai-doc-than

ហាងលក់បុរសនេះនឹងត្រូវបានបើកដំណើរការនៅប៉ារីស ក្នុងរយៈពេល ១០ថ្ងៃ មុនពេលបន្ដ
ដំណើរទៅកាន់ Brussels(Belgium), Lausanne (Switzerland) រួមនិងទីក្រុងចំនួន ២ផ្សេងទៀត
របស់បារាំង គឺ
Toulouse និង Lyon។

cua-hang-luu-dong-ban-cac-chang-trai-doc-than

គួរបញ្ជាក់ថា AdoptAGuy.com គឺជាគេហទំព័រ "ណាត់ជួបគ្នា" មួយដែលអនុញ្ញាតអោយបុរស
អាចផ្សាយ ឧទ្ទេសនាមខ្លួនឯង ដើម្បីអោយនារីទូទៅចាប់អារម្មណ៍។ AdoptAGuy.com ត្រូវគេ
ស្គាល់ច្រើនចាប់តាំងពីបានបង្ហាញខ្លួន​ កាលពីឆ្នាំ ២០១០ ​ដោយមានមនុស្ស ២៥,០០០នាក់
បានចុះឈ្មោះជាសមាជិក ក្នុងឆ្នាំដំបូង៕

Tags: AdopteUnMec​ French Franch strange