ភ្នំពេញ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូដដ៏ស្រស់សោភា កំពុងតែឈាន ទៅរកភាពល្បីល្បាញ
តាមរយៈការសម្តែង កញ្ញា អាង សូនីតា ថ្មីៗនេះមាន ប្រភពព័ត៌មាន មួយទម្លាយថា មានបុរសអា-
ណិកជនខ្មែរ រស់នៅប្រទេស អូស្ត្រាលីម្នាក់ កំពុងតែតាមសុំស្នេហ៍ ចង់បាន ធ្វើជាប្រពន្ធ ខណៈដែល
មានបុរសៗ ក្នុងស្រុក មានទ្រព្យស្តុកជាច្រើន ក៏កំពុតែជ្រួលជ្រើម ប្រជែងគ្នាចង់បាននាង ធ្វើជាម្ចាស់
បេះដូង ដែរនោះ។
បើយោងតាមប្រភពចេញ ពីក្នុងចង្កោមអ្នកសិល្បៈ បានបង្ហើបប្រាប់ថា តារាសម្តែង និង ម៉ូឌែល អាង
សូនីតា មានបុរសអាណិកជន រស់នៅឯនាយសមុទ្រម្នាក់ ដែលមានមុខរបរ ជាអ្នកជំនួញ ហើយក៏
ធ្លាប់ចេញចូលស្រុកខ្មែរ កំពុងតាមថ្ពក់ទាញយកបេះ ដូងតារាស្រីរូបស្រស់ម្នាក់នេះ។
ប្រភពដដែលខាងលើនេះ បានបន្តថា បុរសអាណិកជនក្រៅស្រុកម្នាក់នេះ ស្រលាញ់ចង់បានធ្វើជាគូ
អនាគត ហើយក៏មានបំណងចង់ ចូលស្តីដណ្តឹងនាង ស្របតាម ច្បាប់ប្រពៃណីផងដែរ។ ប្រភពបន្ត
ថាបុរសម្នាក់នេះ មានវ័យប្រហែលជាជិត៤០ឆ្នាំ ។ម្យ៉ាងទៀត បុរសនោះក៏ជាមនុស្ស ដែលមានទ្រព្យ
ច្រើនហូហៀរ មិនចាញ់បុរសដទៃទៀតនោះឡើយ។
ចំពោះព័ត៌មាន លេចឮខាងលើនេះ គេហទំព័រ LookingTODAY នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ
២០១៣នេះ មិនទាន់អាចទំនាក់ទំនង ដើម្បីសំការឆ្លើយបំភ្លឺ ពីកញ្ញា អាង សូនីតា បាននៅឡើយទេ។
ដូច្នេះ LookingTODAY និងព្យាយាមទំនាក់ទំនងទៅ កញ្ញា សូនីតា នៅពេលក្រោយ ដើម្បីសុំការ
ស្រាយបំភ្លឺ ឲ្យមហានបានច្បាស់អំពីរឿងនេះ។
កញ្ញា អាង សូនីតា ជាអតីតកញ្ញាឯកប៊្រីដស្តុន ជាប់ចំណាត់ថ្នាក់លេខ៣ ប្រចាំឆ្នាំ២០០៩។ សំអាង
ទៅលើរូបសម្រស់ដ៏ស្រស់ស្អាត នាងក៏មានឱកាស ក្លាយទៅជា តារាសម្តែងស្រីម្នាក់ ល្បីឈ្មោះគួរ
សម ជាពិសេសមួយរយៈចុងក្រោយនេះ ក្រៅពីការសម្តែងខ្សែភាពយន្ត នាងក៏ចេញមុខច្រើង នៅក្នុង
ឈុតកាយវិការខារ៉ាអូខេ របស់ផលិតកម្មធំៗក្នុងស្រុក។
តាមរយៈនៃចូលខ្លួនប្រឡូកជាមួយវិស័យសិល្បៈ យ៉ាងសស្រាក់សស្រាំមកនោះ អាង សូនីតា ក៏កំពុង
តែវិវត្តន៍ខ្លួនមួយជំហានទៅមុខទៀត គឺឱកាសក្លាយជា តារាលំដាប់ជួរមុខ ដូចតារាស្រីល្បីៗឯទៀត
ផងដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល