កាលពីប៉ុន្មានថ្ងៃមុននេះ នៅក្រុង Tianjin ប្រទេសចិន គេឃើញមាននារីវ័យក្មេងម្នាក់ ក្នុងស្ថាន
ភាពអាក្រាតកាយ កាន់បាដា មានសរសេរអក្សរ ប្រឆាំងនឹងការកាប់ព្រៃឈើដើម្បីដាំ យឹនស៊ឹន។
នារីវ័យក្មេងនេះបាននិយាយថា ៖ "ខ្ញុំធ្វើនេះគឺធ្វើទៅតាមឧត្តមគតិរបស់ខ្លួនខ្ញុំផ្ទាល់ គឺមិនមែន
ធ្វើតាមការបង្គាប់បញ្ជាពីក្រុមណាមួយនោះទេ"។
នាងបន្ថែមថា ៖ ""មនុស្សមួយចំនួនយល់ថា ខ្ញុំកំពុងទទួលបានផលប្រយោជន៍ពីការធ្វើនេះ។
ប៉ុន្ដែ គោលបំណងរបស់ខ្ញុំ គឺដើម្បីធ្វើអោយអ្នករាល់គ្នាបានយល់កាន់តែច្បាស់អំពីអត្ថន័យដ៏
សំខាន់របស់ព្រៃឈើ ចំពោះមនុស្ស"។
ដំបូងឡើយ នារីស្រស់ស្អាតនេះ មិនមានបំណងនឹងអាក្រាតកាយនោះទេ ប៉ុន្ដែបន្ទាប់ពីបាន
កាន់បាដាអំពាវនាវក្នុងរយៈពេលយូរ ពុំទទួលបានការចាប់អារម្មណ៍ នាងក៏បានសម្រេចចិត្ត
អាក្រាតល្វែងលើបែបនេះ។
ទាក់ទឹននឹងការអាក្រាតកាយដើម្បីការពារបរិស្ថានដូចគ្នានេះដែរ នៅប្រទេស Ukraine ក៏ធ្លាប់
មានបាតុកម្មដើម្បីគាំទ្រដល់ការការពារបរិស្ថាន និងសង្គម ដែលត្រូវបានធ្វើឡើងដោយក្រុម
នារី Femen ។
ក្រុមនារីទាំងនោះបានជ្រើសរើស ការអាក្រាតកាយ និងអាក្រាតល្វែងលើ ដើម្បីធ្វើអោយមាន
ការចាប់អារម្មណ៍ពីសាធារណជន ហើយបច្ចុប្បន្ន វិធីនេះត្រូវបានគេប្រើប្រាស់នៅពាសពេញ
ពិភពលោក៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14