CamNews

មិនគួរឲ្យជឿ 

សង្គ្រាមរន្ធត់ហួស ៤ ម៉ោងពេញ ជាលទ្ធផល ពស់ លេបក្រពើ ទាំងមូល យ៉ាងសាហាវ

ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយ កាលពីពេលកន្លងទៅនេះ អោយដឹងថា នៅឯ ប្រទេស អូស្រា្តលី ឯណោះ វិញ ករណីប្រយុទ្ធគ្នា យ៉ាងសាហាវ រវាងសត្វល្មូនពីរក្បាល ត្រូវបានរកអោយឃើញថា ពិតជារន្ធត់ហួស ពោលគឺ ប្រយុទ្ធគ្នា ដល់ទៅ ៤ ម៉ោងពេញឯណោះ ជាលទ្ធផល ក្រពើ កំណាច ត្រូវចាញ់ ងាប់ក្រោមដៃ រួមរិទ្ធរបស់ ពស់ថ្លាន់ថ្លើមធំ ។

សេចក្តីរាយការណ៍ដដែល  បន្តអោយដឹងថា  ក្រោយពីក្រពើ    បានងាប់ហើយនោះ ពស់ថ្លាន់ថ្លើមធំចិត្ត សឿងបានលេបចូលទាំងមូល ខណៈពស់ថ្លាន់មួយក្បាលនេះ បើតាមការអោយដឹង មានប្រវែងដល់ទៅ ជិត ៤ ម៉ែត្រ ។

លោក Travis Corlis ជាសាក្សីដែលបានឃើញហេតុការណ៍ដោយផ្ទាល់ភ្នែកខាងលើ បានផ្តល់ជាកិច្ចស ម្ភាសន៍អោយដឹងថា លោកពិតជាមានភាពភ័យរន្ធត់ ស្រឡាំងកាំងជាខ្លាំង ដោយបានឃើញ ប្រភេទពូជ សត្វល្មូនទាំងពីរក្បាលនេះ ប្រយុទ្ធគ្នា នៅក្នុងទឹក ដល់ទៅ ៤ ម៉ោងពេញ ក្នុងបឹង Lake Moondarra រដ្ឋ Queensland ប្រទេស អូស្រា្តលី ។

មិនត្រឹមតែប៉ុណ្ណោះ លោកស្រី Tiffany ជាភរិយា លោក Corlis ក៏បានសរបញ្ជាក់អោយដឹងផងដែរថាដើម ឡើយ លោកស្រី ពិតជាមានភាពរន្ធត់ដូចគ្នា ខណៈតាមប្រមាញ់រូបថត នៃការប្រយុទ្ធដ៏សាហាវមួយនេះ ស្របពេលដែលលោកស្រី លាន់មាត់ថា វាពិតជាមិនគួរអោយជឿ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Viral video Liveleak Youtube Facebook Funny Video