តើលោកអ្នកជឿទេថាសត្វឆ្កែអាចមានតម្លៃដល់ទៅរាប់ពាន់ដុល្លារហូតដល់លានដុល្លា
នោះ? តែបើយោងតាមគេហទំព័រ Learnvest.com ដែលបានធ្វើការចេញផ្សាយនូវអត្ថ
បទមួយកាលពីខែមិថុនាកន្លងទៅបានបង្ហាញពីសត្វឆ្កែចំនួន១១ប្រភេទប្រភេទដែល
មានតំលៃរាប់ពាន់ដុល្លា។
Pembroke Welsh Corgi
មានតម្លៃ៖ ១,០០០ដុល្លា
សត្វឆ្កែប្រភេទ Pembroke Welsh Corgi នេះឈ្មោះរបស់វាត្រូវបានគេដឹងតាមប្រទេស
Pembrokshire។ វាគឺជាប្រភេទឆ្កែដ៏ល្បីមួយដោយសារតែវាត្រូវបានម្ចាស់ក្សត្រី Elizabeth
II យកទៅចិញ្ចឹម។
Saluki
មានតំម្លៃ៖ ២,៥០០ដុល្លា
ឆ្កែប្រភេទនេះត្រូវបានគែជឿថាជាប្រភេទឆ្កែដែលមានវ័យចំណាស់ជាងគេលើពិភព
លោកដែលគេបានឃើញនៅក្នុងរណ្តៅសពរបស់ជនជាតិអេស៊ីបបុរាណនិងនៅក្នុង
គម្ពីសាសនាគ្រឹស្តសាសនាផងដែរ។ ភាពចំណាស់របស់វានិងរូបរាងខាងក្រៅដ៏អស្ចារ្យ
បានធ្វើអោយឆ្កែប្រភេពនេះត្រូវបានគេពេញនិយម។ ប៉ុន្តែសត្វឆ្កែប្រភេទនេះទាមទារ
ការយកចិត្តទុកដាក់ថែទាំយ៉ាងដិតដល់ផងដែរ។
Chow Chow
មានតម្លៃ៖ ១,០០០ដុល្លា ទៅ៨,៥០០ដុល្លា
ដូចឆ្កែប្រភេទ Saluki ដែរឆ្កែប្រភេទនេះក៏ជាឆ្កែដែលមានអាយុកាលយូរណាស់មក
ហើយគឺក្នុងឆ្នាំ២០៦មុនសករាជនៅក្នុងប្រទេសចិន។ ឈ្មោះចិនរបស់ឆ្កែប្រភេទនេះ
គឺ Songshi Quan មានន័យថា ឆ្កែតោហើម។
Egyptian Phraoh Hound
មានតម្លៃ៖ ២,៥០០ដុល្លា ទៅ ៦,៥០០ដុល្លា
ឆ្កែប្រភេទនេះគឺជាឆ្កែប្រមាញ់មួយរបស់ប្រជាជនអេស៊ីបបុរាណដែលបានបម្រើជា
ដៃគូដ៏ស្មោះត្រង់ជាមួយនិងព្រះមហាក្សត្រមុនពេលដែលវាត្រូវបានគេយកទៅកោះ
ម៉ាលតា។ នៅក្នុងឆ្នាំ១៩៧៤ វាត្រូវបានគេប្រកាលថាជាឆ្កែជាតិរបស់ម៉ាលតា។
Old English Bulldog
មានតម្លៃ៖ ៩,០០០ដុល្លា
បើយើងមើលទៅលើមុខជ្រីជ្រួញរបស់សត្វឆ្កែប្រភេទនេះគឺវាហាក់ដូចជាមានភាព
កាចសាហាវ។ ក៏ប៉ុន្តែសត្វឆ្កែប្រភេទនេះគឺត្រូវបានគេស្គាល់ថាជាឆ្កែដែលស្លូតនិង
គួរអោយស្រឡាញ់។
Canadian Eskimo Dog
មានតម្លៃ៖ ៧,០០០ដុល្លា
នៅក្នុងសតវត្សទី១៩ សត្វឆ្កែប្រភេទនេះមានតំរូវការយ៉ាងខ្លាំងនៅក្នុងបេសកម្ម
នៅក្នុងតំបន់ប៉ូល។
L�wchen
មានតម្លៃ៖ ៥,០០០ដុល្លា ទៅ៨,០០០ដុល្លា
L�wchen មានន័យថាកូនតោ នៅក្នុងភាសាអាឡឺម៉ង់។ ចំនួនរបស់វាកាន់តែ
កើនឡើងៗនៅក្នុងឆ្នាំ១៨០០ ប៉ុន្តែត្រូវបានធ្លាក់ចុះបន្ទាប់ពីសង្រ្គាមលោកលើក
ទី២។ បច្ចុប្បន្នវាគឺជាប្រភេទឆ្កែដែលកំរមួយប្រភេទ។
Samoyed
មានតម្លៃ៖ ៤,០០០ដុល្លា ទៅ១១,០០០ដុល្លា
ឆ្កែប្រភេទនេះមានរូបរាងដ៏ពេញនិយម ហើយជាឆ្កែដែលរួសរាយ និងស្វាហាប់។
វាចូលចិត្តក្នុងការរត់ និងជាឆ្កែដែលស្តាប់បង្គាប់ម្ចាស់។
Cavalier King Charles Spanief
មានតម្លៃ៖ ១,០០០ដុល្លាដល់ ១៤,០០០ដុល្លា
នេះជាឆ្កែមួយប្រភេទទៀតដែលនៅជាមួយពូជពង្សក្សត្រនៃព្រះអង្គ Charles II។
German Shepherd
មានតម្លៃ៖ ២៣០,០០០ដុល្លាឆ្កែនេះជាប្រភេទឆ្កែដែលពេញនិយមបំផុតនៅក្នុងសហរដ្ឋអាមេរិច។ ឆ្កែនេះមាន
តម្លៃត្រឹមតែ ១,០០០ទៅ ២៤,០០០ប៉ុណ្ណោះសំរាប់ពូជសុទ្ធ។ ក៏ប៉ុន្តែសំរាប់ប្រភេ
ពូជដែលមានសមត្ថភាពអាចធ្វើការចាំយាម និងការពារគឺមានតម្លៃ៥០,០០០ដុល្លា។
ក្នុងពេលថ្មីនេះឆ្កែប្រភេទនេះត្រូវបានគេទិញក្នុងតំលៃដ៏ខ្ពស់បំផុតគឺ២៣០,០០០
ដុល្លា។
Tibetan Mastiff
មានតម្លៃ៖ ១.៥លានដុល្លា
ឆ្កែប្រភេទនេះត្រូវបានក្លាយទៅជានិមិត្តរូបសំគាល់សំរាប់មហាសេដ្ឋីនៅក្នុងប្រទេស
ចិន។ តម្លៃជាធម្មតាគឺចាប់ពី ២,០០០ដុល្លា ទៅ៧,០០០ដុល្លា ប៉ុន្តែឆ្កែតឿប្រភេទនេះ
ត្រូវបានលក់ក្នុងតំលៃដែលមិនគួរអោយជឿមួយគឺ ១០លានយាន់ ស្មើរនិង១.៥លាន
ដុល្លា។ ឆ្កែតឿដែលត្រូវបានគេទិញក្នុងតំលៃមិនគួរអោយជឿមួយនោះមានឈ្មោះថា
ហុង ដុងត្រូវបានគេចិញ្ចឹមមកដោយតមអាហារដូចជាសាច់គោ, មាន់, ខ្យងសមុទ្រ
និងត្រសក់សមុទ្រ។
ប្រភព៖ Learn Vest
ដោយ វឌ្ឍនា