តើអ្នកជឿទេថា ចិញ្ចៀនមួយវង់អាចមានតម្លៃ ដល់ទៅ ៧០លានដុល្លារ ? វាហាក់ដូចជាថ្លៃ
ពេកហើយ មែនទេមិត្តទាំងឡាយ?
ចិញ្ចៀនគឺជាគ្រឿងអលង្ការដែលមិនអាចខ្វះបានចំពោះស្ដ្រី ព្រោះវាមិនត្រឹមតែត្រូវបានប្រើប្រាស់
ដើម្បីតុបតែងខ្លួនប៉ុណ្ណោះទេ វាថែមទាំង ត្រូវបានប្រើដើម្បីបង្ហាញពីភាពថ្លៃថ្នូ និងភាពជាអ្នកមាន
ផងដែរ។ ខាងក្រោមនេះគឺជាបណ្ដាចិញ្ចៀនដែលមានតម្លៃថ្លៃបំផុតក្នុងលោក ៖
ចិញ្ចៀនដាំពេជ្ររបស់ Shawish (តម្លៃ ៖ ៧០លានដុល្លារ)
ក្រុមហ៊ុនពេជ្រ Shawish របស់ស្វីស បានបង្ហាញផលិតផលពិសេសនេះ នៅឯ ពិធីតាំងពិព័រណ៍
Baselworld ។ ចិញ្ចៀននេះ មានទម្ងន់ ១៥០ការ៉ាត ត្រូវបានធ្វើឡើងពីពេជ្រមួយគ្រាប់ និងត្រូវ
ចំណាយពេលមួយឆ្នាំក្នុងការធ្វើច្នៃចិញ្ចៀននេះ។
ចិញ្ចៀន Chopard Blue (១៦,២៦លានដុល្លារ)
ចិញ្ចៀនពេជ្រមានពណ៌ តែងថ្លៃជាងចិញ្ចៀនពេជ្រ.ស ដូច្នេះ Chopard Blue មានតម្លៃថ្លៃដល់ទៅ
ជិត ១៧លានដុល្លារអាមេរិក។
ចិញ្ចៀនពេជ្រពណ៌ខៀវ Bulgari (១៥,៧លានដុល្លារ)
ចិញ្ចៀនដែលត្រូវបានគេធ្វើឡើងកាលពីទសវត្សទី ៧០នេះ ត្រូវបាន Chritsie’s យកទៅដាក់លក់
ដេញថ្លៃកាលពីឆ្នាំ ២០១០។ ចំណុចពិសេសរបស់ចិញ្ចៀននេះ គឺវាត្រូវបានគេដាំត្បូង ២គ្រាប់។ គ្រាប់ពណ៌ខៀវមានទម្ងន់ ១០,៩៥ការ៉ាត និងគ្រាប់ពណ៌.ស ៩,៨៥ការ៉ាត។
ចិញ្ចៀនពេជ្ររបស់ Luis Vuiton (១១លានដុល្លារ)
ក្នុងពិធីសម្ភោធរបស់ Place Vendome របស់ក្រុមហ៊ុន លក់គ្រឿងអលង្ការ និងនាឡេកា នៅ បារីស
Luis Vuiton បានបញ្ចេញឈុតអលង្ការមួយដែលមានតម្លៃថ្លៃបំផុត នោះគឺចិញ្ចៀនពេជ្រ ដែលមាន
Logo LV ចិញ្ចៀននេះ មានតម្លៃ ១១លានដុល្លារអាមេរិក៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD