កាលពីថ្ងៃអាទិត្យកន្លងទៅនេះ តាមសំដីភ្នាក់ងារប៉ូលីសប្រទេសតៃវ៉ាន់បាននិយាយថាមាន
ករណីមួយបានកើតឡើងសឹងតែមិនជឿព្រោះតែស្រ្តីជាប្រពន្ធដែលមានសញ្ជាតិជាជនជាតិ
វៀតណាមបានយកកន្ត្រៃកាត់ប្រដាប់បុរសជាប្តី ជាជនជាតិតៃវ៉ាន់អស់ពាក់កណ្តាលរួចបោះ
ចោលចូលទៅក្នុងទឹកទន្លេ រួមទំាងកន្ត្រៃផងដែរ។ មូលហេតុដោយសារបុរសជាប្តីនោះមាន
ទំនាក់ទំនងជាមួយស្រីថី្ម។
ស្រី្តជាប្រពន្ធនោះមានឈ្មោះថា Pan អាយុ៣០ឆ្នាំ មានមុខរបរជាស្រីបំរើខារ៉ាអូខេបានខិតខំ
រកស៊ីនិងទ្រទ្រង់ជីវភាពគ្រួសារអស់រយៈពេលជាង២ឆ្នាំមកហើយគឺចាប់តំាងពីរៀបការមក
ម្លេះ។ ចំនែកឯបុរសជាប្តីមានអាយុ២៩ឆ្នាំគ្មានការងារធើ្វ លេងថ្នំាញៀននិងលួចទៅមាន
ស្រីក្រៅជាហេតុធើ្វអោយស្រី្តជាប្រពន្ធខឹងសម្បាយ៉ាងខ្លំាង។
ហេតុការណ៏នេះកើតឡើងនៅភាគខាងត្បួងប្រទេសតៃវ៉ាន់ ទីតំាងស្ថិតនៅផ្ទះរបស់ជនរង
គ្រោះចំនែកឯមូលហេតុដែលអាចធើ្វអោយនារីជាប្រពន្ធអាចយកកន្ត្រៃកាត់ប្រដាប់ប្តីបាន
នោះគឺដោយសារតែបុរសជាប្តីបានស្រវឹងថ្នំាញៀននិងបានលេបថ្នាំងងុយគេងរួចបាន
លង់លក់ក្នុងដំនេកជាហេតុធើ្វអោយស្រី្តជាប្រពន្ធមានឱកាសធើ្វបែបនេះ។
គួសបញ្ជាក់ផងដែរថាក្រោយពីការសើបអង្កេតរបស់មន្រ្តីប៉ូលីសស្រី្តជាប្រពន្ធនេះអាចជាប់
គុកអស់រយៈ១២ឆ្នាំ។
ដោយ ខេមរៈ
Yahoo