ថ្មីៗនេះ ប្រទេសប្រេហ្ស៊ីលបានអនុវត្តវិធីសាស្ដ្រមួយដ៏មានអត្ថន័យចំពោះអ្នកជាប់ពន្ធនាគារ គឺអ្នក
ទោសនឹងត្រូវបានបន្ថយរយៈពេលនៃការជាប់ពន្ធនាគារ ៤ថ្ងៃ ប្រសិនអានចប់សៀវភៅមួយក្បាល។
រដ្ឋាភិបាលប្រេហ្ស៊ីលបានប្រកាសពីយុទ្ធសាស្ដ្រ "ព្រួញមួយបាញ់សត្វពីរ" សម្រាប់អ្នកកំពុងជាប់ពន្ធ
នាគារ។ បណ្ដាអ្នកទោសដែលត្រូវបានគេមើលឃើញថា អាក្រក់បំផុតនៅក្នុងពន្ធនាគារនានា ពេល
នេះមានឱកាសល្អ ក្នុងការកាត់បន្ថយពេលជាប់ពន្ធនាគារ តាមរយៈការអានសៀវភៅ។
អ្នកទោសទាំងនោះ អាចជ្រើសរើស និងអានសៀវភៅជាច្រើនប្រភេទ ដូចជា វិទ្យាសាស្ដ្រ ទស្សនវិជ្ជា
ភាសា និងប្រវត្តិសាស្ដ្រ។ល។ ការអានសៀវភៅអាចជួយកាត់បន្ថយការជាប់ទោសដល់ទៅ ៤៨ថ្ងៃ
ក្នុងមួយឆ្នាំៗ សម្រាប់អ្នកទោសម្នាក់។
អ្នកទោសទាំងអស់នឹងមានរយៈពេល ៤សប្ដាហ៍ដើម្បីអានសៀវភៅអោយចប់មួយក្បាល ហើយ
ក្រោយមក ពួកគេនឹងត្រូវសរសេរសង្ខេបខ្លឹមសារក្នុងសៀវភៅនោះឡើងវិញ។ ប្រកាសនេះ ត្រូវបាន
គេធ្វើឡើង និងចាប់អនុវត្តកាលពីថ្ងៃ ច័ន្ទកង្លងទៅ។
គណកម្មករមួយនឹងត្រូវបានគេបង្កើតឡើងដើម្បីសម្រេចថា តើអ្នកទោសណាដែលមានលក្ខណៈ
និងគុណសម្បត្ដិគ្រប់គ្រាន់សម្រាប់ចូលរួមក្នុងកម្មវិធី "Redemption through Reading” (ដឹងកំហុស
ដោយសារការអានសៀវភៅ)។
មេធាវី Sao Paulo បានថ្លែងថា ៖ "អ្នកទោសម្នាក់អាចចាកចេញពីពន្ធនាគារជាមួយនឹងការយល់
ឃើញអំពីពិភពលោកមួយដ៏ធំធេង"។
Andre Kehdi អ្នកតំណាងនៃគម្រោងផ្ដល់សៀវភៅដល់ពន្ធនាគារនានាក៏បានថ្លែងថា ៖ "មិននៅ
មានការសង្ស័យអ្វីទៀតនោះទេ ពួកគេនឹងបានចេញពីពន្ធនាគារ និងក្លាយជាមនុស្សល្អជាងមុន"៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE