CamNews

ម៉ូដែល 

វិធីផាត់មុខសម្រាប់ ថ្ងៃដែលមាន អាកាសធាតុក្ដៅ

សម្រាប់មិត្តនារីៗប្រហែលជានៅតែចង់ដឹងអំពីវិធីសាស្រ្តក្នុងការផាត់មុខបែបធម្មជាតិហើយមើល
ទៅ។ ជាការពិតដែលការផាត់មុខក្រាសពេកគឺវាមិនល្អសោះឡើយនៅពេលដែលអាកាសធាតុក្ដៅ
ហើយជំនួសនឹងការផាត់មុខជាមួយនឹងម្សៅដ៏ក្រាស់នោះថ្ងៃនេះយើងមានវិធីសាស្រ្តមួយចំនួនក្នុង
ការផាត់មុខស្ដើងៗដែលស្អាតអាចទទួលយកបាន និងជាទីពេញចិត្តរបស់មនុស្សប្រុស ព្រោះអ្នក
ដឹងហើយថាមនុស្សប្រុសភាគច្រើនគឺមិនចូលចិត្តនារីៗដែលផាត់មុខក្រាសទៅដោយម្សៅនោះទេ។

ថ្ងៃក្ដៅវាធ្វើអោយស្បែកមុខរបស់យើងបញ្ចេញញើសដែលជាហេតុធ្វើអោយម្សៅកកអាចជ្រៀប
ចូលទៅកកក្នុងរន្ធញលើសហើយបង្កបានជាមុនយ៉ាងងាយស្រួល។ ហេតុនេះហើយបានជាមិត្ត
នារីគួរណាជ្រើសយកវិធីផាត់មុខបែបស្ដើងៗសម្រាប់ថ្ងៃដែលមានអាកាសធាតុក្ដៅ។ ខាងក្រោម
នេះយើងមាន ៦ ដំណាក់កាលនៃការផាត់មុខបែបស្ដើងៗសម្រាប់មិត្តនារី៖

១. ប្រើប្រាស់ម្សៅទ្រនាប់ដែលមានពត៌ស្ដើងដូចជា BBcream ជាដើមដើម្បីផាត់ទ្រនាប់ការពារ
ស្បែកមុខហើយគួរណាលាបអោយបានសព្វនៅតាមកន្លែងមួយចំនួនដួចជារង្វង់ភ្នែក ថ្ពាល់និង
ក្រោមថ្ពាល់។នៅពេលដែលមិត្តនារីៗលាបវាសព្វហើយនោះផ្ទៃមុខរបស់អ្នកមើលទៅដូចជាធម្មតា
មិនបានលាបម្សៅដូច្នោះដែរ។

២. ប្រើខ្មៅដៃគូរចិញ្ចឹមពណ៌ត្នោត (អាចជ្រើសពណ៌ដែលអ្នកពេញចិត្ត) ហើយគូសវាថ្មមៗស្ដើងៗ
នៅលើចិញ្ចឹមទាំងគូរបស់អ្នក។

៣. ប្រើខ្មៅដៃគូរស្បែកក្រោមត្របកភ្នែកក្រោមដែលមានពណ៌ស្រដៀងនឹងស្បែកមុខរបស់អ្នកតែ
អ្នកក៏អាចជ្រើសពណ៌ដែលចាស់ជាងស្បែកបន្តិចបានដែរតែត្រូវចាំថាគួរណាគូសវាអោយស្ដើងៗ។

៤. ប្រើម្សៅផាត់ពណ៌ត្របកភ្នែកលើពណ៌ផ្កាឈូកខ្ចីហើយផាត់វាស្ដើងៗ។

៥. ប្រើប្រដាប់ផាត់ថ្ពាល់ខ្នាតធំដោយមើលតាមសភាពពណ៌ស្បែកមុខប្រសិនបើស្បែកមុខរបស់
អ្នកសអ្នកអាចប្រើពណ៌ផ្កាឈូកខ្ចីបានដោយផាត់ស្ដើងៗ អូសពីខាងលើមករកបបូរមាត់។

៦. ចេញទៅណាមកណានារីៗតែងតែមិនភ្លេចទេក្រែមរលោង ដូចនេះហើយអាចថែមក្រែមលាប
មាត់រលោងបន្តិចមកលោកអ្នកនឹងអាចក្លាយដូចជារូបខាងក្រោមនេះដូចគ្នា៕

ដោយ៖ ម៉ូនីកា
ប្រភពពី៖ k14 


Tags: summer make up