CamNews

សំណើច 

សំណើច រឿង៖ ជាប់គុកពិតជាស្រួលណាស់

ថ្ងៃមួយពេលអ្នកទោសម្នាក់ត្រូវផុតកំណត់ ដែលត្រូវបានចាកចេញពីគុក បន្ទាប៉ពីត្រូវជាប់គុកពីបទចារកម្ម២ឆ្នាំរួចមក​។ឆ្មាំគុក ២-៣នាក់បានទៅធ្វើការដោះលែង អ្នកទោសនោះអោយមានសសេរីភាពឡើងវិញ ។ 
ឆ្មាំគុក៖ សប្បាយចិត្តទេ ដល់ថ្ងៃដែលត្រូវចេញពីគុកបែបនេះ ? 
អ្នកទោស៖ អត់ទេ! លោកនាយ...ខ្ញុំចង់នៅបន្តទៀត 


ឆ្មាំគុក៖ ស្អី! អ្នកឯងឆ្កួតទេដឹង ហេតុអ្វីចង់នៅក្នុងគុក ? 
អ្នកទោស៖ខ្ញុំចង់នៅក្នុងគុកបន្ត...នៅទីនេះមានអាហារស៊ី មានការងារធ្វើស្រាប់ៗ ចេញទៅមិនដឹងរកស៊ីអ្វីទេ 
ឆ្មាំគុក៖អ្នកឯងពិតជាឆ្កួតមែនទែនហើយ។ 
អ្នកទោស៖ ពិតជាត្រូវហើយ...តើខ្ញុំវាយនរណាទៅទើបបាននៅក្នុងគុកបន្តទៀត ? 
និយាយចប់ ឆ្មាំគុកបានរត់ប្រសាចគ្នា ដោយសារអ្នកទោសរូបនេះ ដេញវាយតប់...។

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke