បុរសម្នាក់ត្រូវបានចាប់ខ្លួនចំពោះទង្វើហួសហេតុរបស់លោកទៅលើឆ្កែបន្ទាប់ពីលោកត្រូវ
បានគេលួចថតសកម្មភាពវាយដំ ទៅលើឆ្កែខ្លួននៅពេលដែលវាព្យាយាមចូលទៅក្នុងផ្ទះ។
វីឌីអូត្រូវបានថតបានពីបង្អួចរបស់អ្នកជិតខាង ដែលបានបង្ហាញពីការទាត់ នឹងវាយទៅ
លើមុខរបស់សត្វឆ្កែនោះ។
មួយម៉ោងក្រោយមកវីឌីអូក៏ត្រូវបានគែ Post ទៅលើគេហទំព័រ Facebook។ ក្រោយមក
ប៉ូលីសក៏បានទូរសព្ទ័ទៅរកអាស័យដ្ឋាននិងបានចាប់ខ្លួនបុរសនោះ។
ក្រោយមកសត្វឆ្កែរងគ្រោះក៏ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យសត្វមួយដើម្បីធ្វើការពិនិត្យ
ទៅលើរបួសដែលបានបង្កឡើងដោយម្ចាស់វា៕
ប្រភព៖ Daily Mail
ដោយ វឌ្ឍនា