ភ្នំពេញ៖ បុរសអនាថាម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញដេកត្រដរខ្យល់ នៅលើចិញ្ចើម
ផ្លូវព្រះនរោត្តម កែងនិងផ្លូវជ័យវរ្ម័នទី២ ស្ថិតក្នុងខណ្ឌដូនពេញ នៅម៉ោង១០និង៣០នាទី ព្រឹក
ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣ ។
អ្នកដំណើរតាមផ្លូវបានឲ្យដឹងថា ជនអនាថានេះ អាចនឹងបាក់កម្លាំង គ្មានអាហារទទួលទាន
ជាច្រើនថ្ងៃកន្លង មកហើយ ព្រោះរូបរាងរបស់គេ ស្គមស្គាំង គ្មានកម្លាំងទល់តែសោះ ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ជនអនាថា គឺជាអ្នកដើររើសអេតចាយ ហើយកន្លងមកប្រពន្ធ ក៏
មានអាការដូចគ្នាដែរ ហើយត្រូវបានគេយករថយន្ត ដឹកទៅព្យាលរួចបញ្ជូនទៅស្រុកកំណើត
វិញ ដោយឡែកជនអនាថារូបនេះ ត្រូវបាន សមត្ថកិច្ចនិងប្រជាពលរដ្ឋ កំពុងទាក់ទងរថយន្ត
សង្រ្គោះ របស់មន្ទីរពេទ្យកាលម៉ែត ៕