CamNews

ជួយសង្គ្រោះសត្វឆ្កែដោយប្រើមាត់ និងច្រមុះ

ភ្នាក់ងារពន្លត់អគ្គីភ័យនៅក្នុងរដ្ឋ វីសខនសិន (Wisconsin) របស់សហរដ្ឋអាមេរិកបាន
ធ្វើរឿងចំលែកដែលមិនគួរអោយជឿមួយនៅក្នុងហេតុការឆេះគេហដ្ឋានមួយកាលពី
ថ្ងៃអង្គារ។ ភ្លើងបានចាប់ផ្តើមឆាបឆេះនៅក្នុងជាន់ទី២ ដែលកូនប្រុសរបស់ម្ចាស់ផ្ទះ
អាយុ ១៧ឆ្នាំម្នាក់បានរត់ចេញដោយភ្លេចឆ្កែរបស់គេ។ បន្ទាប់មកគេក៏បានរត់ចូលទៅ
ក្នុងផ្ទះវិញដើម្បីជួយឆ្កែក្នុងស្ថានភាពដែលពោរពេញទៅដោយផ្សែងយ៉ាងក្រាស់។
បន្ទាប់មកភ្នាក់ងារពន្លត់អគ្គីភ័យក៏បានជួយសង្គ្រោះសត្វឆ្កែចេញពីផ្ទះតែសត្វឆ្កែនោះ
បានសន្លប់។ ភ្នាក់ងារពន្លត់អគ្គីភ័យដែលមានលោក Jamie Giese និង Jared Thompson
បានធ្វើការជួយសង្គ្រោះដោយប្រើមាត់របស់ពួកគេបញ្ចូលខ្សល់តាមច្រមុះរបស់សត្វ
ឆ្កែ និងបន្ទាប់មកបានបញ្ចូលអុកស៊ីសែន ដើម្បីជួយសង្គ្រោះជីវិតរបស់សត្វឆ្កែនោះ។
ទីបំផុតសត្វឆ្កែនោះក៏បានរួចផុតពីការស្លាប់ដោយការជួយសង្គ្រោះពីភ្នាក់ងារពន្លត់
អគ្គីភ័យ៕



ប្រភព៖ Daily Mail
ដោយ វឌ្ឍនា

Tags: dogamericawisconsinmouth to norse