CamNews

ព័ត៌មានអន្តរជាតិ 

លោកស្រី Hillary Clinton ត្រូវបានគេ គប់ស្បែងជើង ដាក់លើឆាកនៅ Las Vegas (មានវីដេអូ)

Hillary Clinton ត្រូវបានទស្សនិកជន ស្គាល់គាត់ យ៉ាងច្បាស់ថា​ ជានារីម្នាក់ ដ៏ល្បីល្បាញក្នុងផ្នែក នយោបាយ និងការទូត ហើយអ្នកស្រីក៏ធ្លាប់ មកប្រទេស កម្ពុជាផងដែរ ។ ថ្មីៗនេះ អ្នកស្រីបានទៅ ធ្វើបទបង្ហាញ មួយនៅឯរដ្ឋ Las Vegas ដែលធ្វើអោយ គាត់ជួបរឿង មួយដ៏គួរ អោយភ្ញាក់ផ្អើល ។



ក្នុងពេលធ្វើ បទបង្ហាញ អំពីឧស្សាហកម្ម កែច្នៃសំរាម នៅឯសណ្ឋាគារ Mandalay Bay អ្នកស្រីត្រូវ បានស្វាគមន៍ យ៉ាងកក់ក្តៅ ពីសំណាក់ទស្សនិកជន ។ និយាយសុខៗ ស្រាប់តែអ្នកស្រី ឃើញរបស់ មួយហោះមក ដែលធ្វើអោយ អ្នកស្រីភ្ញាក់ផ្អើល យ៉ាងខ្លាំង ដល់ថ្នាក់ បញ្ចេញកាយវិការ គេចមួយ ដែលមើលទៅ គួរអោយចង់សើច ។ វត្ថុដែល ត្រូវបានគេ គប់ឡើងមកនោះ គឺជាស្បែកជើងដែល គប់ចេញពី ទស្សនិកជន នៅខាងក្រោយ ។ អ្នកស្រី ភ័យអស់ មួយភ្លែតទៅ តែបន្តិចក្រោយមកអ្នក ស្រីក៏បាន កែប្រែរឿងនោះ ទៅជារឿងកំប្លែង ធ្វើអោយ ទស្សនិកជក សើចកិល ។



នារីដែលបាន គប់ស្បែកជើង ដាក់អ្នកស្រី Hillary ត្រូវបានគេ ដឹងថាជា ភ្ញៀវដែលគ្មាន បានទិញ សំបុត្រចូល ឡើយហើយនាង ក៏មិនបានផ្តល់ បទសំភាសន៍ ឬបញ្ជាក់ពី គោលបំណងរបស់នាង ដែលធ្វើបែបនេះឡើយ ។ 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ bbc, nydaily 


Tags: america usa las vegas hillary clinton