CamNews

កំសាន្ត 

ATV របស់ហុងកុង ធ្វើកម្មវិធី ជ្រើសបុរសឆ្នើម

ស្ថានីយទូរទស្សន៍ ATV បានធ្វើកម្មវិធី ប្រកួតប្រជែងទី ១ របស់ខ្លួនដែលមានឈ្មោះថា 2012 Mr.
Asia Contest ដែលធ្វើឡើងកាលពីប៉ុន្មានថ្ងៃមុននេះគឺជាការប្រកួតស្វែងរកបុរសសង្ហាដែលគេ
សង្កេតឃើញមានបុរសៗគ្រប់វ័យចូលរួមចំនួន ២៤ នាក់ដែលក្នុងនោះគេឃើញមានប្រុសសង្ហា
សាច់ដុំធំក៏ដូចជាបុរសចំណាស់ក្បាលពោះធំផងដែរ។

កម្មវិធីនេះត្រូវបានជ្រើសរើសបុរសដែលមានសមត្ថភាព ភាពក្លាហាន និងអាចមានរូបរាងសង្ហា
ទៀតនោះរឹតតែប្រសើ ហើយក្នុងនោះគេឃើញមានបុរសម្នាក់ដែលមានវ័យចំណាស់ជាងគេ
បានចូលរួមក្នុងកម្មវិធីនោះផងដែរគឺលោក Tang Kan Man អាយុ ៥៣ ឆ្នាំ។

ក្នុងកម្មវិធីនេះមានអ្នកកាត់សេចក្ដីចំនួន ៥ រូបដូចជា Yip Ka Bo ប្រធានរងស្ថានីយ ATV លោក
Yip Sing Cheung អ្នកដឹកនាំកម្មវិធី Strawberry Yeung, Eunis Yiu និង Santino តែយ៉ាងណា
ចំពោះលទ្ធផលគឺត្រូវបានសម្រេចដោយការបោះឆ្នោតតាមរយៈការផ្ញើរសារគាំទ្រពីសំណាក់
អ្នកទស្សនាផ្ទាល់៕

ដោយ៖ ផានិត
ប្រភពពី៖ jaynestars 


Tags: hong kong male tv program