CamNews

ពិព័ណចិន-អាស៊ានចាប់ផ្តើមហើយនៅ ខេត្តណាននីង

ណាននីង៖ ពិព័ណចិនអាស៊ានលើកទីប្រាំបីបានប្រារព្វធ្វើឡើងនៅក្នុងទីក្រុងណាននីង
ប្រទេសចិនជាមួយនិងរបៀបវិរៈចំនួន២គឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការការពារ
បរិស្ថាន។

នាយករដ្ឋមន្ត្រីចិន Wen Jiabao បានធ្វើការប្រកាសពិធីបើកពិព័ណចិន-អាស៊ានដែលមាន
ការចូលរួមពីមេដឹកនាំរបស់សមាជិកអាស៊ានផងដែរ។ សហគ្រាសចំនួន ២,៣០០បាន
ចូលរួមតាំងបង្ហាញផលិតផលរបស់ខ្លួនរហូតដល់ថ្ងៃទី២៦។
អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់ចិនបាននិយាយនៅក្នុងកម្មវិធីបើកពិព័ណថា ពិព័ណ
នេះបានធ្វើអោយមានភាពជោគជ័យនៅក្នុងកិច្ចសហប្រតិបត្តិការរវាងចិននឹងអាស៊ាន
នៅក្នុងរយះពេល២០ឆ្នាំចុងក្រោយ នឹងបានផ្តល់នូវឪកាសពាណិជ្ជកម្ម និងពាណិជ្ជកម្ម
សេរី។ លោកបានបន្តទៀតថា ចាប់តាំងពីយើងបានបង្កើតកិច្ចសហប្រតិបត្តិការចិននិង
អាស៊ានក្នុងរយះពេល២០ឆ្នាំមកហើយនោះ ប្រទេសចិននិងអាស៊ានមានកិច្ចសហប្រតិ
បត្តិការនិងចំនងមិត្តភាពដ៏ល្អជាមួយគ្នា ហើយវាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនជា
ពិសេសលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។
ថ្លែងសន្ទុរកថានៅក្នុងកម្មវិធីបើកនោះផងដែរ, នាយករដ្ឋមន្ត្រីមាឡេស៊ី Najib Tun Razak
បានមានប្រសាសន៍ថា​ចិននិងអាស៊ានគួរតែយកចិត្តទុកដាក់លើការប្រកួតប្រជែងនៃ
សេដ្ឋកិច្ចនៃប្រទេសក្នុងទ្វីបអ៊ឺរ៉ុប និងសហរដ្ឋអាមេរិកដែលមានផលប៉ះពាល់ដល់ទ្វីបអាស៊ី។
លោកបានបន្តថា កិច្ចការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចេរភាពគឺជាបញ្ហា
ដែលគួរពិភាក្សានិងត្រូវកត់សំគាល់នៅក្នុងពិព័ណនេះ។
អាស៊ានមានសមាជិកចំនួនដប់ប្រទេសរួមមាន៖ ប្រុយណេ, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ
, មាឡេស៊ី, មីយ៉ាន់មា, ហ្វីលីពីន, សឹង្ហបុរី, ថៃ និងវៀតណាម៕

ប្រភព៖ Xinhua Net
ដោយ វឌ្ឍនា

Tags: chinaaseanexpo