CamNews

ម៉ូតូ 

BMW កែលំអ ម៉ូតូ S1000RR

កំពូល ម៉ូតូ របស់ BMW ដែលមានអតិថិជនប្រើច្រើនបំផុត ត្រូវបានធ្វើកំណែលំអិតមួយ
ចំនួនសម្រាប់សេរីឆ្នាំ ២០១២ ។



BMW ធ្លាប់ធ្វើឱ្យមានការកក្រើកនៅក្នុងពិភពអ្នកនិយមម៉ូតូទំនើប នៅពេលដែលខ្លួនបាន
បញ្ចេញសេរី superbike S1000RR កាលពីឆ្នាំ ២០០៩។ ដោយវាគឺជាម៉ូតូ មួយប្រភេទ
ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិតរថយន្ដដ៏ល្បីឈ្មោះនោះ S1000RR មិន
ត្រឹមតែអាចប្រកួតប្រជែងជាមួយនឹងគូប្រជែងធំៗមកពី ជប៉ុន Italy នោះទេ តែវាថែមទាំង
នាំមុខក្នុងផ្នែកបច្ចេកវិទ្យា និងកម្លាំង ហើយតម្លៃក៏សមស្រប។ ដូច្នេះ ការពេញនិយមច្រើន
ពីសំណាត់អ្នកប្រើប្រាស់ម៉ូតូ BMW នៅទូទាំងពិភពលោកគឺជាការងាយយល់ណាស់។

ដើម្បីអភិវឍ្ឍផលិតផលមួយឱ្យបានជោគជ័យបែបនេះ BMW បានជ្រើសរើសវិធីមួយ
ដែលមិនមានលក្ខណៈជាប្រែប្រួលទាំងស្រុង ហើយ S1000RR មិនត្រូវបានប៉ះពាល់ផ្នែក
ម៉ាស៊ីន ប៉ុន្ដែវាត្រូវបានរក្សាកម្លាំងដូចដើម គឺ ១៩៣ សេះ។

ចំណែក throttle (វ៉ាល់ បិទបើកសាំង) ត្រូវបានកែលំអបន្ដិចដើម្បីធ្វើឱ្យកម្លាំងក៏ដូចជា ល្បឿនរបស់វាកាន់តែប្រសើរឡើង។ BMW S1000RR ត្រូវបានបំពាក់ដោយម៉ាស៊ីន
១.០០០ សេសេ ជាមួយនឹង ស៊ីឡាំងតម្រៀបត្រង់ចំនួន ៤ ដែលត្រូវបានធ្វើឱ្យត្រជាក់ ដោយសារធាតុរាវ ។

នៅពេលម៉ាស៊ីនដំណើរការបាន ១៣.០០០ ជុំ/នាទី នៅត្រង់ turbine គឺវានឹងផ្ដល់កម្លាំង
ដល់ទៅ ១៩៣ សេះ ។ កម្លាំងបង្វិល ១១២ Nm ក្នុងល្បឿន ៩.៧៥០ ជុំ/នាទី ។

Logo RR ត្រូវរចនាឡើងវិញ ។ រីឯប្រព័ន្ធទ្រក៏ត្រូវបានកែលំអ។ របបដំណើរការរបស់
ម៉ាស៊ីនRain, Sport, Race និង Slick ជាដើម នៅតែត្រូវបានរក្សាដូចដើម ។

S1000RR 2012 មានពីរពណ៌សម្រាប់ជ្រើសរើស គឺពណ៌ក្រហម ស ខ្មៅ និងពណ៌ខ្មៅ
ខៀវ។ នៅអាស៊ីអាគ្នេយ៍ BMW S1000RR សេរីបច្ចុប្បន្ន មានតម្លៃ ប្រមាណជា ៣ ម៉ឺន
ដុល្លារ៕




ដោយ ៖ សូរីយ៉ា
ប្រភព ៖ motorcycle