CamNews

រថយន្ត 

BMW បោះបង់ផែនការផលិត Super car

ឆ្នាំ ២០០៨ ក្រុមហ៊ុន BMW បានបង្ហាញម៉ូដែលរថយន្ត concept ដែលពិតជាធ្វើឲ្យគេចាប់
អារម្មណ៍ ដែលមានឈ្មោះ M1 Hommage។ យើងអាចនិយាយថា នេះគឺជាម៉ូដែល concept ដែលត្រូវបានអ្នកគាំទ្ររង់ចាំជាងគេក្នុងប្រវិត្តិពិភពរថយន្ត។ ជាដំបូង ក្រុមហ៊ុន BMW មាន
ផែនការ​ផលិត M1 Hommage ក្នុងទ្រង់ទ្រាយធំ។ ប៉ុន្តែ បន្ទាប់មក ក្រុមហ៊ុនផលិត​រថយន្ត​
ដ៏ល្បីឈ្មោះរបស់អាឡឹម៉ង់នេះស្រាប់តែប្ដូរផែនការរបស់ខ្លួន ហើយប្រកាស​ថា​បោះបង់គំរោង
ផលិត M1។

BMW M1 Hommage ទីបំផុត ក៏គា្រន់តែជា concept តែប៉ុណ្ណោះ
ប៉ុន្តែ អ្នកគាំទ្រនៅតែមិនទាន់អស់សង្ឃឹមនៅឡើយ គេសង្ឃឹមថានៅថ្ងៃណាមួយម៉ូដែល M1
Hommage នឹងមានវត្តមាននៅលើទីផ្សារ។ ចាប់ពីនោះទៅ ពិភពរថយន្តនៅតែមានពាក្យចរ
ចាមអារាមអំពីផែនការផលិតម៉ូដែលរថយន្ត Sport របស់ BMW ​និយាយរួម និង សេរី M
និយាយដោយឡែក។ នៅពេលដែលបណ្តាម៉ូដែលរថយន្តទំនើបដូចជា Mercedes-BenzSLS
និង Lexus LFA បានផលិត អ្នកគាំទ្ររបស់ BMW ហាក់ដូចជាកាន់តែជឿជាក់ទៅលើរឿង
នោះ។

តាំងពីមុនមក ក្រុមហ៊ុន BMW មានទំលាប់ មិនបញ្ចេញមតិសម្រាប់ពាក្យចរចាមអារាមណា
មួយនោះទេ។ ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមហ៊ុន BMW បានបញ្ចេញចំលើយជាផ្លូវការឲ្យអ្នកគាំទ្រ
បានជ្រាប។ ជាក់ស្តែង BMW នឹងមិនបានផលិត ម៉ូដែលរថយន្តសេរីទំនើបដូចអ្វីដែលអ្នកគាំ
ទ្រចង់បាន។

ក្នុងបទសម្ភាសន៍ជាមួយទំព័របច្ចេកទេស egmCarTech លោក Matt Russell នាយកផ្នែក
​ផលិតផលសេរី M នៅអាមេរិកខាងជើងបានអះអាងថា៖ "យើងខ្ញុំបានពិចារណាអំពីផែនការ
ផលិតម៉ូដែលរថយន្ត​ sport ថ្មីជាច្រើនលើក ច្រើនសារ។ ទីបំផុត យើងខ្ញុំគិតថា មិនចាំបាច់
ផលិតរថយន្តទំនើបកំពូលនោះទេ។ បច្ចុប្បន្ននេះ ផលិតផលសេរី M ក៏មិនខុសពីរថយន្ត
ទំនើប ដែលមានសមត្ថភាពដំណើការបានយ៉ាងខ្លាំងក្លានោះដែរ។ នោះជាគុណភាពរបស់
ម៉ូដែល BMW សេរី M។

យកជាឧទាហរណ៍ លោក Russell បានប្រៀបធៀប M3 នឹង Audi R8។ គាត់បានឲ្យដឹងថា
M3 "មិនចាញ់ Audi R8 នោះទេ"។

BMW M3

ជំនួសឲ្យការផលិតរថយន្តទំនើប BMW នឹងផ្តោតធនធានមនុស្សក្នុងការផលិតនូវរថយន្ដ
ប្រភេទ "បៃតង" សំរាប់អនាគត ដូចជា i8 ជាដើម។​ តាមផែនការ ម៉ូដែល hybrid ស្ពត i8 នឹង
បង្ហាញខ្លួននៅលើទីផ្សារនៅឆ្នាំ២០១៤ ៕




ប្រភព៖ Leftlanenews, autopro
ដោយ៖ មិនា

Tags: super carbmwbmw m5 twin tubo v8give upbmw i8bmw m3bmw m1