CamNews

កីឡា 

Real Madrid ខ្មាស់គេបំផុត ត្រូវ AC Milan បំបាក់យ៉ាងអាម៉ាស ត្រឹមពិន្ទុ ៤ ទល់នឹង ២

ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ប្រកួតដែលស្ទើតែនឹកមិនដល់ របស់ក្រុមខ្លាំង Real Madrid ត្រូវប៉ះជាមួយ​ AC Milan កាលពីយប់មិញនៅទីក្រុង ឌូបៃ បង្ហាញលទ្ធផលយ៉ាងជាក់ច្បាស់ថា Real Madrid គ្មានសំ​ណាងបានលើកពានជ័យជំនះនេះទេ។ 

ដំណើរបេសកម្មរដូវកាលត្រជាក់កាលពីយប់មិញរបស់ Real Madrid ក្លឹបដែលឆ្នើមរបស់ អេស្ប៉ាញ ទៅកាន់ទឹកដី ទីក្រុងឌូបៃ ​ត្រូវប៉ះជាមួយ AC Milan ក្លឹបរបស់អ៊ីតាលី បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់​ទស្សនិកជន ក្រោយពីបានមើលឃើញថា Real Madrid ត្រូវ ​AC Milan កាច់បំបាក់ក្នុងលទ្ធផល​ ២ ទល់និង ៤ ។​

ស្ថិតក្នុងការតាមដានយ៉ាងសកម្ម ត្រូវបានមើលឃើញថា ការលេងរបស់ Real Madrid មានភាពធ្វេសប្រហែស ចាប់តាំងតែពីតង់ទី ១ ដោយ AC Milan អាចរកពិន្ទុ ២ គ្រាប់ផ្ទួនដោយកីឡាករ Jeremy Menez ​និង Stephan El Shaarawy ហើយ Real Madrid មានសមត្ថភាព អាចរកបានតែ ១ គ្រាប់ប៉ុណ្ណោះដោយ Ronaldo នៅ​នាទីទី ៣៤ រហូតចប់តង់ទី ១​ ។ 

តង់ទី ២ ក៏បានចូលមកដល់ Real Madrid ក៏ត្រូវបាត់បង់ ២ គ្រាប់ផ្ទួនៗគ្នាបន្ថែមទៀតដោយកីឡាករ ​Stephan El Shaarawy និង Giampaolo Pazzini ធ្វើឲ្យក្រុមកាន់តែមានការភិតភ័យខ្លាំងឡើងៗ រហូតអាច​រក​បានតែ ១ គ្រាប់ចុងក្រោយដោយកីឡាករ Karim Benzema រហូតចប់ការប្រកួត ក្នុងលទ្ធផល​ ៤ ទល់នឹង ២ ។ 

រឿងហេតុដែលគួរឲ្យសោកស្ដាយបំផុត ក្រុម Real Madrid ទើបតែបានបង្ហាញវត្ដមានយ៉ាងកេត្ដិយស​បំផុតក្នុងកម្មវិធី ទទួលរង្វាន់កីឡាករឆ្នើម​ប្រចាំឆ្នាំ ២០១៤ ដោយកីឡាកររបស់ខ្លួន Ronaldo និង​មិត្ដ​រួម​ក្រុមជាច្រើនទៀត ប៉ុន្ដែពេលនេះ ក្រុមបែជាត្រូវអាម៉ាសក្រោមដៃរបស់ AC Milan ទៅវិញដែល​ជា​ក្រុម មិនធ្លាប់មាន ឈ្មោះបោះសម្លេងល្បីដូចគេទាល់តែសោះ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailymail & goal 



Tags: Sport News Real Madrid AC Milan