CamNews

ព័ត៌មានអន្តរជាតិ 

មនុស្ស ១៩នាក់ស្លាប់ និង១០៧នាក់ រងរបួសក្នុង ហេតុការណ៍ រថភ្លើងភ្លាត់ចេញពីផ្លូវ

CAIRO: រថភ្លើងយោធាមួយគ្រឿងបានភ្លាត់ចេញ ពីផ្លូវដែក ដែលហេតុការណ៍នេះ បានកើត
ឡើងក្នុងប្រទេស អេហ្ស៊ីប កាលពីថ្ងៃអង្គារ៍ ទី១៥ ខែមករា ឆ្នាំ២០១៣កន្លងទៅនេះ ដែលបាន
បណ្តាលឲ្យកងកម្លាំងយោធាយ៉ាង ហោចណាស់១៩នាក់ស្លាប់ និង១០៧នាក់ផ្សេងទៀតរង
របួស។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីសុខា ភិបាលប្រាប់ព័ត៌មាន MENA ។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣ បានឲ្យដឹងដោយយោង
តាមសេចក្តី ថ្លែងការណ៍ថា រថភ្លើងបានដឹកកងកម្លាំងយោធាថ្មីពីតំបន់ភាគខាងត្បូងប្រទេសអេ
ហ្ស៊ីប ទៅកាន់ជំរុំកងទ័ព ពេល នោះទូររថភ្លើងចំនួនពីរបានភ្លាត់ចេញពីដងផ្លូវដែក។

បន្ទាប់ពីហេតុការណ៍បានកើតឡើង មានរថយន្តសង្គ្រោះបន្ទាន់ ចំនួន៦៦គ្រឿងបានប្រញាប់ប្រ
ញាល់ក្នុងការ បញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ក្នុងតំបន់នៅក្បែរកន្លែងកើតហេតុ។ នេះជា
ការលើកឡើងរបស់អ្នកនាំពាក្យ ម្នាក់ឈ្មោះ Ahmed Omar ។

ក្នុងពេលជាមួយគ្នាដែរនោះ សុភាចារបុរស ដែលទើបតែងតាំងថ្មី លោក Talat Ibrahim បានចេញ
បញ្ជាឲ្យមាន ការស៊ើបអង្កេតជាបន្ទាន់ ទាក់ទងបញ្ហានេះ ដោយបានអះអាងថា ជនណាដែលជាប់
ពាក់ព័ន្ធនឹងបញ្ហានេះ នឹង ត្រូវទទួលការកាត់ទោសតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១២កន្លងទៅនេះ រថភ្លើងមួយគ្រឿងបានប៉ះទង្គិចជាមួយរថ
យន្តដឹកសិស្ស សាលា ដែលស្ថិតនៅភាគខាងត្បូងប្រទេសអេហ្ស៊ីប បណ្តាលឲ្យកុមារជាងដប់នាក់
ស្លាប់។ បន្ទាប់ពីហេតុការណ៍ នោះបានកើតឡើង រដ្ឋមន្ត្រីទូរគមនាគមន៍ និងដឹកជញ្ជូនបានលាលែង
ពីតំណែង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ