CamNews

ភាពយន្ត 

តារាភាពយន្ដសិច កាន់តែកើនឡើង នៅជប៉ុន បើទោះជាអ្នកខ្លះត្រូវស្ដាយក្រោយ

ស្រីស្អាតក្នុងវិស័យភាពយន្ដសិចរបស់ជប៉ុន ចំនួនបីរូប គឺនាង   Yui Tatsumi, Ai Komozi និង
Tsukasa Aoi កាលពីថ្ងៃទី ១២មករា បានធ្វើសន្និសីទកាសែតមួយដើម្បីឃោសនាឱ្យកម្រងរូប
ថតថ្មីបំផុតរបស់ពួកគេ នៅហុងកុង ​   និងបានបង្ហើបពីបទពិសោធនៃអាជីពក្នុងវិស័យនេះផង
ដែរ។

Yui Tatsumi ​កើតនៅឆ្នាំ ១៩៨៤ នាងបានចាប់ផ្ដើមថតរឿងសិច កាលពីមានអាយុ ២៤ឆ្នាំ។
Yui Tatsumi ​ថ្លែងថា មូលហេតុដែលនាំឱ្យនាងថតរឿងសិច គឺដោយសារនាងចង់ចូលរួមក្នុង
វិស័យសិល្បៈដោយអន្ទះអន្ទែងពេក។ នាងបន្ដថា ៖ "បន្ទាប់ពីបានថតរឿងសិច ខ្ញុំនឹកឃើញ
ស្ដាយក្រោយខ្លាំងណាស់"។

ចំណែក Ai Komozi កើតឆ្នាំ ១៩៦៩ ហាក់ដូចមានស្នាមជ្រីវជ្រួញទៅហើយនៅលើផ្ទៃមុខ។ Ai
Komozi បានចូលប្រឡូកក្នុងសិល្បៈតាំងពីមានអាយុ ១៧ឆ្នាំ រហូតមកដល់អាយុ ១៨ឆ្នាំ នាង
ក៏ចាប់ផ្ដើមថតរឿងសិច។ Ai Komozi ថ្លែងថា ៖ "ខ្ញុំមានការស្ដាយក្រោយ បន្ទាប់ពីបានថតរឿង
សិច ព្រោះដើមឡើយ ខ្ញុំមិនគិតថា ខ្ញុំអាចសំដែង   និងបង្ហាញភាពស្រើបស្រាលបែបនេះ នៅ
ចំពោះមុខមនុស្សរាប់មិនអស់"។

រីឯ Tsukasa Aoi វិញ នាងជានារីវ័យក្មេងជាងគេ ដោយកើតក្នុងឆ្នាំ ១៩៩០។   នៅពេលនាង
មានអាយុ ១៧ឆ្នាំ Tsukasa Aoi បានបង្ហាញខ្លួននៅលើទំព័រទស្សនាវដ្ដីមួយ ហើយពីរឆ្នាំក្រោយ
នាងក៏បានថតស្រាត និងចូលរួមសំដែងក្នុងខ្សែភាពយន្ដសិច។   នាងធា្លប់មានបំណងប្ដូរអាជីព
ប៉ុន្ដែដោយសារការផ្លាស់ប្ដូរនេះ មានការលំបាក នាងក៏សម្រេចនៅបន្ដថតរឿងមនុស្សធំនេះ។

យោងតាមទំព័រ Baidu ប្រទេសជប៉ុន មានអ្នកសំដែងភាពយន្ដសិចកាន់តែច្រើនឡើងៗ ពីមួយ
ថ្ងៃទៅមួយថ្ងៃ។ ជាមធ្យម ក្នុងមួយឆ្នាំ មានដល់ទៅ ៦,០០០នាក់   បានចូលរួមសំដែងក្នុងវិស័យ
ភាពយន្ដសិចនៅជប៉ុន។

មូលហេតុមួយចំនួន ក្នុងចំណោមកត្តាធំៗ ដែលធ្វើឱ្យមានអ្នកចូលរួមថតរឿងសិចច្រើន គឺដោយ
សារតែការងារនេះ វាមិនទទួលឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ច ហើយអាចរកប្រាក់បានច្រើន  ព្រមទាំង
ឆាប់ល្បីឈ្មោះ។

 

ដោយ ៖ សីហា
ប្រភព ៖ VE


Tags: sexy movie Japan